(ភ្នំពេញ)៖ អ្នកព័ត៌មានរបស់ Fresh News ប្រចាំខណ្ឌច្បារអំពៅ បានរាយការណ៍មកថា មកដល់ម៉ោង ១២ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ គ្រោះអគ្គិភ័យត្រូវបានបាញ់ទឹកពន្លត់ទៅវិញទាំងស្រុងហើយ ក្នុងនោះផ្ទះប្រមាណ ៩ខ្នង ត្រូវបានឆេះបំផ្លាញទាំងស្រុង។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ ផ្តើមចេញពីផ្ទះ ឈ្មោះ ចន្ថា ដោយសារភ្លើងចង្រ្កានដាំបាយ។ ប្រតិបត្តិការពន្លត់អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានប្រើរថយន្តពន្លត់អគ្គិភ័យ ១០គ្រឿង។ អភិបាលខណ្ឌច្បារអំពៅ លោក​ អ៊ាង សុីផាន ក៏បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុផងដែរ។

សមត្ថកិច្ច នៅមិនទាន់បញ្ជាក់ពីទំហំខូចខាតនៅឡើយទេ។ នៅកន្លែងកើតហេតុ ប្រជាពលរដ្ឋជាម្ចាស់ បានស្រែកទ្រហ៊ោយំយ៉ាងខ្លាំង ស្តាយផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ ដែលខំរកមកបានដោយលំបាក៕

អគ្គិភ័យនៅមុខវត្តនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានពន្លត់ទាំងស្រុងហើយ នៅម៉ោងប្រមាណ ១២ថ្ងៃនេះ ខណៈផ្ទះប្រមាណ១០ខ្នង ត្រូវបានឆេះខ្ទេចខ្ទី។

Posted by Fresh News on Monday, February 8, 2016