(ព្រៃវែង)៖ នៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្សារកំពង់អំពិល ត្រូវបានអគ្គិភ័យឆាបឆេះដោយខូចខាតតូបលក់ដូរជាច្រើនផងដែរ។ ផ្សារកំពង់អំពិលមានទីតាំងស្ថិតនៅ ក្នុងស្រុកពារាំង ខេត្តព្រៃវែង។

តាមការបញ្ចាក់របស់លោកអធិការ ស្រុកពារាំង បានឲ្យថា គិតត្រឹមម៉ោងជាង១២យប់ថ្ងៃដដែលនេះ អគ្គិភ័យដែលបានឆេះផ្សារកំពង់អំពិលគ្រប់គ្រងបានហើយ ឡានទឹកជាច្រើនគ្រឿងកំពុងតែជួយបាញ់ពន្លត់ ហើយក៏ពុំមាននរណាម្នាក់រងគ្រោះដល់អាយុជីវិត ទំហំខូចខាតនៅពុំទាន់ដឹងនៅឡើយទេ៕