(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន និងភរិយា ព្រមទាំងក្រុមអង្គរក្ស-ក្រុមអ្នកបើកបរចំនួន១៨នាក់ ដែលមានទំនាក់ទំនងជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី លទ្ធផល «អវិជ្ជមានកូវីដ១៩»

២៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ

៣៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៤៨លាននាក់ ស្លាប់ជាង ១លាន ២១ម៉ឺននាក់ និងជាសះស្បើយជាង ៣៤លាននាក់!

៤៖ ក្រសួងការបរទេសកម្ពុជាប្រកាសផ្លូវការថា «ប្រមុខការទូតហុងគ្រី ឆ្លងជំងឺកូវីដ១៩»

៥៖ សភាដាណឺម៉ាក ប្រកាសផ្អាកការបោះឆ្នោត បន្ទាប់ពីសមាជិកសភាជាច្រើនរូប «ឆ្លងកូវីដ-១៩»

៦៖ លោក ដូណាល់ ត្រាំ ប្រកាសពីជ័យជម្នះ ខណៈការរាប់សន្លឹកឆ្នោតមិនទាន់បញ្ចប់

៧៖ លោក ដូណាល់ ត្រាំ អះអាងថា «បក្សសាធារណរដ្ឋនឹងឈ្នះឆ្នោតភ្លូកទឹកភ្លូកដី» និងចោទបក្សប្រជាធិបតេយ្យថា កំពុងព្យាយាមលួចសន្លឹកឆ្នោត

៨៖ សហព័ន្ធស្រូវអង្ករកម្ពុជា៖ ប្រាក់ចំណូលពីការនាំចេញអង្កររបស់កម្ពុជា ១០ខែឆ្នាំ២០២០ ឈានដល់៣៦៦លានដុល្លារ !

៩៖ ឯកអគ្គរដ្ឋទូតសិង្ហបុរី បង្ហាញការគាំទ្រចំពោះគោលនយោបាយលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀលរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា

១០៖ អ៉ីរ៉ង់៖ «គណបក្សទាំងពីរនៅអាមេរិក សុទ្ធតែមាននយោបាយគគ្លើនដាក់អ៉ីរ៉ង់, ដូច្នេះទោះបក្សណាជាប់ឆ្នោត ក៏អ៉ីរ៉ង់នៅតែរក្សាជំហរដដែល»

១១៖ ការស្ទង់មតិរបស់ CNN៖ «មួយភាគបីនៃប្រជាជនអាមេរិក ចាត់ទុកសេដ្ឋកិច្ចជាដ៏កត្តាសំខាន់ ដែលជំរុញការសម្រេចចិត្តលើសន្លឹកឆ្នោត»

១២៖ វៀតណាមអាចនឹងធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ ជាលើកដំបូងលើមនុស្ស នៅក្នុងខែវិច្ឆិកានេះ

១៣៖ ទីបំផុតសហរដ្ឋអាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ជាផ្លូវការហើយ!

១៤៖ ផ្ទុះការបាញ់ប្រហារចំថ្ងៃបោះឆ្នោតនៅរដ្ឋ Nevada របស់អាមេរិក, មនុស្ស៤នាក់ស្លាប់ និងម្នាក់របួស

១៥៖ លោក ដូណាល់ ត្រាំ ថានឹងស្នើឱ្យតុលាការកំពូល ធ្វើអន្តរាគមន៍បញ្ឈប់ ការរាប់សន្លឹកឆ្នោត

១៦៖ ភាពតានតឹងរវាងចិននិងតៃវ៉ាន់ កំពុងឈានដល់កម្រិតខ្ពស់បំផុត?

១៧៖ ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់នៅតួកគី កាលពីសប្តាហ៍មុន បន្តកើនដល់១១៥នាក់

១៨៖ សភាម៉ាឡេស៊ី នឹងត្រូវបិទទ្វារ បើសិនរកឃើញមានករណីឆ្លងកូវីដ១៩

- ព័ត៌មាន Fresh News Plus

១៖ ចិន សម្រេចព្យួរ IPO របស់ក្រុមហ៊ុន Jack Ma «Ant Group» នៅសៀងហៃ ក្នុងចំនួនទឹកប្រាក់ ៣៥ពាន់លានដុល្លារអាមេរិក ក្រោយការព្រមាន

២៖ Liverpool បំបាក់ Atalanta ៥-០ គ្រាដែលខ្សែប្រយុទ្ធ Jota ធ្វើបានហែតទ្រីកនៅ Champions

៣៖ ព្រះខ័នរាជស្វាយរៀង ចែកផ្លូវជាមួយកីឡាករប្រេស៊ីល ២រូប តែបន្ដកិច្ចសន្យាកីឡាករជប៉ុនម្នាក់

៤៖ ចំណេះដឹងទូទៅ៖ ស្វែងយល់ពីអាស៊ាន

៥៖ Real ឡើងទៅលេខ៣ ក្នុងពូល ក្រោយរកបាន ៣ពិន្ទុដំបូងនៅ UCL ពេលឈ្នះ Inter

៦៖ Britney Spears ផ្ញើសារប្រាប់ពីស្ថានភាពបច្ចុប្បន្ន ទៅកាន់អ្នកគាំទ្រ ខណៈគ្រប់គ្នាព្រួយបារម្ភ ពីជំងឺផ្លូវចិត្តរបស់នាង

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com