(ភ្នំពេញ)៖ លោកស្រី ស៊ាប សុខនាវ កសិករនៅភូមិដើមអំពិល ឃុំឫស្សីលោក ស្រុកជីក្រែង ខេត្តសៀមរាប បានរកឃើញទឹកប្រាក់៥លានរៀលពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កាលពីកន្លងទៅថ្មីៗនេះ នាំលាភសម្រេចក្តីប្រាថ្នាទិញម៉ូតូថ្មី ថ្ងៃបុណ្យអុំទូក។

លោកស្រីថា «ខ្ញុំហូបវើក WURKZ រាល់តែថ្ងៃហ្នឹង។ សម្រាប់ថ្ងៃឈ្នះរង្វាន់ ម៉ោងប្រហែល១០ព្រឹក ក៏បានហៅប្តីទៅជួយទិញវើកពីតូបលក់ដែលនៅជិតផ្ទះ។ គាស់ភ្លាមខ្ញុំស្មានតែ៥ពាន់ ព្រោះធ្លាប់មានមិត្តភ័ក្តិបងប្អូនគេឈ្នះបាន៥ពាន់ញឹកញាប់ដែរ។ ដល់តែហើយខ្ញុំក៏ហុចឲ្យប្តីជួយមើល ស្រាប់តែគាត់ស្រែកឡើងថា ឈ្នះ៥លានបាននាំគ្នាហ៊ោបីនាក់ប្តី ខ្ញុំ និង ឳពុកក្មេក ដែលអង្គុយជិតគ្នានោះ រំភើប សប្បាយចិត្តខ្លាំងមែនទែន»

អ្នកស្រុកសៀមរាបរូបនេះរៀបរាប់បន្ថែមថា ទឹកប្រាក់៥លានរៀលនេះ ពិតជាមានន័យណាស់សម្រាប់លោកស្រី ព្រោះថា លោកស្រីយកវាទៅប្រើប្រាស់ឲ្យចំគោលដៅបំផុត ពោលគឺទិញម៉ូតូ១គ្រឿងគ្រាន់នឹងជិះទៅទីជិតឆ្ងាយ ត្បិតគ្រួសារលោកស្រីកន្លងមកមិនធ្លាប់មានលទ្ធភាពទិញម៉ូតូទេ ទៅណាមកណា គឺពឹងតែរបស់គេរហូត។ ពេលនេះ លោកស្រី សុខនាវ និង ស្វាមីអាចទិញកាដូថ្មីនេះជូនខ្លួនឯងបានដូចប្រាថ្នាហើយ។

ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ មានរង្វាន់ជាច្រើនក្នុងក្រវិលកំប៉ុងរួមមានរង្វាន់ធំទឹកប្រាក់៥០លានរៀល ៥លានរៀល ១លានរៀល ១០ម៉ឺនរៀល ១ម៉ឺនរៀល ៥ពាន់រៀល និងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ រាប់លានកំប៉ុងទៀត៕