(កណ្តាល)៖ យ៉ាងហោចណាស់ជនរងគ្រោះម្នាក់ បានស្លាប់ និង៣នាក់ទៀតបានរងរបួសធ្ងន់ នៅហេតុការណ៍គ្រោះថ្នាកចរាចរណ៍ ម៉ូតូបុកម៉ូតូយ៉ាងពេញទំហឹងមួយ កើតឡើងនៅតាមផ្លូវលំ ភូមិពាមសិលា ឃុំឡើងភ្នំ ស្រុកស្អាង ខេត្តកណ្តាល នៅវេលាម៉ោងប្រមាណ ៤៖៣០នាទី រសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង ដោយសារតែជនរងគ្រោះបានបើកម៉ូតូគេចចេញពីរថយន្តមួយគ្រឿង បានបណ្តាលឲ្យបុកគ្នា រហូតស្លាប់ និងរបួសតែម្តង។ ក្រោយកើតតហេតុសពជនរងគ្រោះម្នាក់ ត្រូវបានប្រជាពលរដ្ឋ ជួយសែងតាមអង្រឹង ទៅផ្ទះខណៈជនរងគ្រោះ៣នាក់ទៀត ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ៕