(កំពង់ស្ពឺ)៖ ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺ បានរាយការណ៍ថា នៅពេលនេះម៉ោងប្រមាណ ២៖៥០នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ អគ្គិភ័យដែលឆេះផ្ទះ នៅក្បែរផ្សារកំពង់ស្ពឺ បានរលត់វិញហើយ ! ឆេះខូចខាតផ្ទះ៣ខ្នង ។

ពាក់ព័ន្ធមូលហេតុនៃការឆាបឆេះមិនទាន់ដឹងនៅឡើយនោះទេ ប៉ុន្តែគេសង្ស័យថាអាចមកពីសែនកុងម៉ា។

ទីតាំងដែលអគ្គិភ័យឆាបឆេះផ្ទះល្វែងមួយនោះ ស្ថិតនៅម្តុំជួរខាងកើតផ្សារកំពង់ស្ពឺ។

នៅក្នុងប្រតិបត្តិការខាងលើនេះ អង្គភាព៧១១ នៃកងពលតូចលេខ៧០ ក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យរបស់ខ្លួន ចំនួន៤គ្រឿងទៅជួយបាញ់ពន្លត់ផងដែរ៕