(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងនាយរងប៉ុស្តិ៍នគរបាលចំនួន១០រូប បានចុះសួសុខទុក្ខនាយរងប៉ុស្តិ៍ដែលកំពុងសំរាលព្យាបាលនៅគេហដ្ឋាននៅស្រុកកំណើត ភូមិបារាជ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិប៉ោយប៉ែត បានប្រាប់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីជីវភាពរស់នៅ និងសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ លោកបានអញ្ជើញដឹកនាំលោកនាយរងប៉ុស្តិ៍ នាយ-នាយរងផ្នែក និងមន្ត្រីក្រោមឱវាទចំនួន ១០រូប ដើម្បីទៅសួរសុខទុក្ខលោកវរសេនីយ៍ទោ អុន កាថន ឋានៈនាយរងប៉ុស្តិ៍ដែលកំពុង សម្រាកព្យាបាលជំងឺនៅគេហដ្ឋានរបស់លោក ក្រោយធ្វើការវះកាត់ព្យាបាលជំងឺស្អិតពោះវៀនរួច និងចេញពីមន្ទីរពេទ្យ។

ក្នុងការចុះសួរសុខទុក្ខនាពេលនោះ លោកឧត្ដមសេនីយ៍ត្រី និងសហការី បាននាំមកនូវថវិកាមួយចំនួនដែលជាការឧបត្ថម្ភផ្ទាល់របស់លោក និងកងកម្លាំងក្នុងអង្គភាព រួមជាមួយសប្បុរសជនជិតឆ្ងាយមួយចំនួនប្រគល់ជូនលោកក្នុងនោះមាន៖

*ប្រាក់រៀលចំនួន ៩,៨៦០,០០០រៀល
*ប្រាក់ដុល្លារ ៣,៧០០$។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនាយកដ្ឋានច្រកទ្វារទី១ គ្រប់ជាន់ថ្នាក់ មិត្តរួមការងារ និងបងប្អូនសប្បុរសជនទាំងអស់ ព្រមទាំងផ្ដាំផ្ញើដល់លោកឲ្យខិតខំព្យាបាលមុខរបួស និងថែទាំសុខភាពឲ្យល្អប្រសើរ ឆាប់ជាសះស្បោយ ដើម្បីវិលទៅបំពេញការងារបំរើជាតិមាតុភូមិដូចដើមវិញ៕