(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៤-១០ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងបានបញ្ជាក់ឲ្យដឹងថា នៅរយៈពេលនេះនៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម ខណៈសីតុណ្ហភាពអប្បបរមា ពី២០-២៤អង្សាសេ និងសីណ្ហភាពអតិបរមាពី២៧-៣០អង្សាសេ៕