(តៃប៉ិ)៖ អាជ្ញាធរតៃវ៉ាន់ បានរាយការណ៍ឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈនេះ ចំនួន​អ្ននក​ស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅភាគខាងជើង បានកើនឡើងដល់ ១៨នាក់ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦។

ទីភ្នាក់ងារជួយសង្គ្រោះបានឲ្យដឹងថា មនុស្សជាង ៤០០នាក់ត្រូវបានជួយសង្គ្រោះ ខណៈដែលមនុស្ស​ជិត ២០០នាក់ទៀត កំពុងតែរង់ចាំការជួយសង្គ្រោះ ក្នុងនោះមានមនុស្សប្រមាណ ៤៦០នាក់បានរងរបួសធ្ងន់ និងស្រាល ព្រោះអគារធំៗចំនួន ៨ត្រូវបានបាក់រលំសង្កត់ប្រជាជន ដែលនេះជាប្រវត្តិសាស្ត្រមួយសម្រាប់តៃវ៉ាន់។

គួរបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៤ទាបភ្លឺ ថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ដែលបណ្ដាលឲ្យហេដ្ឋារចនាសម្ព័ន្ធជាច្រើនរងការខូចខាត៕