(ភ្នំពេញ)៖ នាឱកាសឈប់សម្រាកបុណ្យអ៊ុទូក អកអំបុក និងសំពះព្រះខែនេះ ក្រសួងទេសចរណ៍បានក្រើនរំលឹកសាជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវ។ ក្រសួងទេសចរណ៏អំពាវនាវសូមឪ្យមូលដ្ឋានអាជីវកម្មកត់ត្រានូវវត្តមានភ្ញៀវ ដោយប្រេីប្រព័ន្ធគ្រប់គ្រងទិន្ន័យភ្ញៀវក្នុងឧស្សាហកម្មទេសចរណ៍ក្នុងដំណាក់កាល កូវីឌ-១៩ តាមប្រព័ន្ធ Telegram Bot។

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូស្ដីពីការចុះឈ្មោះភ្ញៀវតាម ប្រព័ន្ធ Telegram Bot ៖