(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានអះអាងថា គណបក្សសង្រ្គោះជាតិ ពេលនេះកំពុងតស៊ូដើម្បីប្រទេសជាតិ មិនមែនដើម្បីត្រឹមតែរស់នោះទេ។

លោក កឹម សុខា បានលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយសកម្មជនរបស់ខ្លួន នៅក្នុង «វេទិកាសកម្មជនមូលដ្ឋាន» មួយ នៅភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

លោក កឹម សុខា បានលើកឡើងថា «ការលះបង់របស់យើងថ្ងៃនេះ បងប្អូនដឹងស្រាប់ហើយ យើងឆ្លងកាត់គ្រោះថ្នាក់ច្រើនណាស់ បងប្អូនឃើញហើយគេគំរាមខ្ញុំប៉ុណ្ណា គេគំរាមខ្ញុំប៉ុន្មានឆ្នាំហើយ គំរាមទាំងពាក្យសម្តី គំរាមទាំងមកលើរូបកាយ»​