(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្របន្ថែមដោយគ្រោះជំនន់ទឹកភ្លៀង ចំនួន១០០គ្រួសារ នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ។

ពិធីចែកអំណោយនៅបានប្រព្រឹត្តទៅនារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ នៅបរិវេណវត្តព្រៃស្ពឺ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយមានការចូលរួមពីលោកស្រី ឈុន ស៊ុននី អភិបាលរងខណ្ឌ.លោកស្រី អ៊ឹម ថាវី ប្រធានគណៈកម្មាកាធិការសាខាកាកបាទក្រហមកម្ពុជា.លោក យិន គា នាយករដ្ឋបាលខណ្ឌ.លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ ព្រមទាំងមន្រ្តីខណ្ឌ.សង្កាត់.ភូមិនិងនគរបាលជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឈុន ស៊ុននី បាននាំនូវផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់ពេលវេលា។

លោកស្រីបានបន្តថា សម្ដេចតែងតែបានណែនាំឲ្យសមាជិក សមាជិកា ប្រចាំមណ្ឌលនីមួយៗចុះជាប្រចាំតាមមូលដ្ឋាន ដើម្បីដឹងពីសុខទុក្ខ ពីបញ្ហាប្រឈម និងពីតម្រូវការជាក់ស្តែង ចាត់វិធានការដោះស្រាយឲ្យបានសមស្រប និងជាបន្ទាន់។

អំណោយដែលចែកជូនប្រជាពលរដ្ឋ ទាំង១០០គ្រួសារនាឱកាសនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ និងថវិកា៥ម៉ឺនរៀលផងដែរ៕