(ឧត្តរមានជ័យ)៖ ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ត្រូវបានលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នាំយកទៅប្រគល់ជូនគ្រួសារសពនគរបាល ២រូប នៅក្រុងសំរោង និងស្រុកចុងកាល់។

គ្រួសារសពមន្រ្តីនគរបាលជាតិ ដែលទទួលមរណភាព ដោសារជំងឺ ចំនួន២រូប គឺទី១៖សពលោកអនុសេនីយ៍ឯក ប្លុង លឿត នាយផ្នែកអក្សរសម្ងាត់ នៃអធិការដ្ឋាននគរបាលក្រុងសំរោង និងទី២៖ សពលោកព្រិន្ទបាលទោ ខ្វាន់ វឿង ជាមន្រ្តីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកចុងកាល់។ ក្នុងមួយគ្រួសារ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន៦,០០០,០០០រៀល។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ក៏បាននាំនូវការផ្ដាំផ្ញើចូលរួមរំលែកទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនគ្រួសារសពនគរបាលទាំងពីររូបនេះផងដែរ៕