(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រទានព្រះរាជសារមួយដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្វាយព្រះពរព្រះអង្គ នៅក្នុងឱកាសខួប១៦ឆ្នាំ នៃការឡើងគ្រងសិរីរាជសម្បត្តិ។

ក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គមានសេចក្តីរីករាយ ដោយសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន។

ព្រះអង្គបានមានព្រះបន្ទូលថា៖ ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅបំផុត ចំពោះទឹកចិត្តស្នេហាជាតិមាតុភូមិ និងប្រជារាស្រ្តរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្សប្រជាជនកម្ពុជាដ៏ឆ្នើម ឈ្លៀសវៃ ប៉ិនប្រសព្វដែលបានខិតខំ ដឹកនាំកសាងជាតិគ្រប់វិស័យទាំងអស់ និងជួយប្រជារាស្រ្តគ្រប់ពីកន្លែងទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិយើង មានភាពរីកចម្រើនរុងរឿងគ្រប់វិស័យ និងប្រជារាស្រ្ត បានទទួលសេចក្តីសុខសន្តិភាព។

ព្រះអង្គក៏បានប្រសិទ្ធិពរ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន ឱ្យប្រកបតែពុទ្ធពរ ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយផងដែរ៕

ខាងក្រោមនេះជាព្រះរាជសាររបស់ ព្រះមហាក្សត្រប្រទានដល់សម្ដេចតេជោ ហ៊ុន សែន៖