(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ប្រតិភូសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Sudirman Haseng ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅប្រទេសកម្ពុជា។

ប្រតិភូសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា រួមមានលោកស្រី កុប ម៉ារីយ៉ាស អនុប្រធានសមាគម និងជាសមាជិករដ្ឋសភា, លោកស្រី ម៉ាណ ណាវី អនុប្រធានសមាគម និងជាសមាជិករដ្ឋសភា, លោកស្រី ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងលោកស្រី ជាសមាជិកាជាច្រើនរូបទៀត។

ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងផ្សាភ្ជាប់ទំនាក់ទំនងរវាងសមាគមអភិវឌ្ឍនារីឥស្លាមកម្ពុជា ជាមួយស្ថានទូត ឥណ្ឌូណេស៊ី ប្រចាំកម្ពុជា សំដៅពង្រឹងទំនាក់ទំនងដៃគូអភិវឌ្ឍន៍មនុស្សធម៍ ទាំងរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីសហការគ្នាចូលរួមលើកស្ទួយលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសការលើកកម្ពស់ធនធានមនុស្ស និងសមត្ថភាពស្រ្តីនៅកម្ពុជា៕