(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងបុគ្គលិកលីហួរគ្រុបទាំងអស់ សូមគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ។

ក្នុងឱកាសនេះសូម សម្ដេចក្រឡាហោម មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំ និងរួមចំណែកអភិវឌ្ឍប្រទេស ជាតិឲ្យកាន់តែរីកចំរើនរុងរឿងបន្ថែមទៀត។ សូមវត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សាការពារ ប្រោសព្រំ សព្ទសាធុការពរជ័យ ជូនចំពោះ សម្ដេច និងលោកជំទាវ ព្រមទាំង បុត្រា-បុត្រី ចៅប្រុស-ចៅស្រី ប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមគោរពជូនពរពី៖ លោកឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងបុគ្គលិក លីហួរ គ្រុប ទាំងអស់->