(ភ្នំពេញ)៖ វីដេអូឃ្លីបរយៈពេលជាង២នាទី ដែលចំណងជើងថា «ការជួយគ្នា និងសាមគ្គីគ្នា ក្នុងនាមខ្មែរតែមួយ គឺជាអ្វីដែលយើងបាន ធ្វើដើម្បីប្រជាជាតិយើង» បង្ហាញការរួមកម្លាំងគ្នា ក្នុងនាមខ្មែរតែមួយ ជួយសង្គ្រោះ និងចែកស្បៀងអាហារដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ក្នុងឆ្នាំ២០២០ ក្រោមការបញ្ជាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងវីដេអូនេះ ប្រជាជពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលចាត់ឲ្យកម្លាំងអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចជួយជម្លៀស ប្រជាពលរដ្ឋទាន់ពេលវេលា និងចែកស្បៀងអាហារ ដើម្បីសម្រាលដល់ការលំបាកផងដែរ៕

ខាងក្រោមនេះជាវីដេអូ «ការជួយគ្នា និងសាមគ្គីគ្នា ក្នុងនាមខ្មែរតែមួយ គឺជាអ្វីដែលយើងបាន ធ្វើដើម្បីប្រជាជាតិយើង» ៖