(​តៃប៉ិ​)៖ អាជ្ញាធរ​តៃវ៉ាន់បានឲ្យដឹងថា មនុស្ស៣​នាក់​បាន​ស្លាប់ ក្នុងនោះ​មាន​ទារក​អាយុ ១០​ខែ​ម្នាក់ ខណៈ​ដែល​មនុស្ស ១១៥​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ បន្ទាប់ពី​មាន​គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,៤​រ៉ិ​ចទ័​រ បណ្ដាល​ឲ្យ​អគារ​ស្នាក់​នៅ​កម្ពស់ ១៦​ជាន់​បាក់​រលំ នេះ​បើ​យោងតាម​ការចេញផ្សាយ រ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃទី​០៦ ខែ​កុម្ភៈ​។​

​ទីភ្នាក់ងារ​ជួយសង្គ្រោះ​បានឲ្យដឹងថា គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ទាបភ្លឺ​ថ្ងៃទី​០៦ ខែ​កុម្ភៈ​នេះ ដែល​បណ្ដាលឲ្យអ​គារ​ជា​ច្រើន​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​តៃវ៉ាន់​បាន​រង្គោះរង្គើ និង​បាក់​រលំ ដោយ​ក្នុង​នោះ​មាន​មនុស្ស ២២១​នាក់​ត្រូវបាន​ជួយសង្គ្រោះ និង​១១៥​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរ​ទេព្យ ខណៈ​ដែល​មនុស្ស ៣​នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​ស្លាប់​៕​