(កំពង់ចាម)៖ ពិតជាគួរឲ្យរន្ធត់ណាស់! នៅពេលឃើញបុរសម្នាក់ បានបើកម៉ូតូទៅបុក គោយន្តកន្រ្តៃយ៍ដឹកដើមឬស្សី ពីក្រោយបណ្តាលឲ្យជុងស្លាប់ភ្លាមៗ នៅលើស្ពាន គីហ្សូណា ក្រុងកំពង់ចាម នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ។

មន្រ្តីនគរបាល យាមប្រចាំការនៅស្ពាន បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ កែវ ផា អាយុ៦០ឆ្នាំ មានស្រុកកំណើត នៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន ជាកម្មករក្រុមហ៊ុនថ្នាំជក់កំពង់ចាម។

បើតាមមន្រ្តីនគរបាល មុនពេលកើតហេតុ ជនរងគ្រោះបាន បើកម៉ូតូតែម្នាក់ឯង បំណងឆ្លងស្ពានស្រាប់តែ បើកទៅបុកពីក្រោយ គោយន្តកន្រ្តៃយ៍ដែល កំពុងដឹកដើមឬស្សី បណ្តាលឲ្យជង់ស្លាប់តែម្តង។ ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន និងនគរបាលចរាចរណ៍ បានចុះទៅជួយ អន្តរាគមន៍ដោយទាក់ទងទៅ ក្រុមគ្រួសារជនរងគ្រោះ ដើម្បីមកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណី៕