(ភ្នំពេញ)៖ មន្ត្រីនគរបាលជាតិចំនួន២០នាក់ ត្រូវបានប្រគល់ភារកិច្ចថ្នាក់អធិការរង ឲ្យទទួលដឹកនាំការងារផ្នែកជំនាញ ចំណុះអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។

នេះបើតាមលិខិតបង្គាប់ការមួយរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្ដីពីការប្រគល់ភារកិច្ចមន្ត្រីនគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ។

ការចេញលិខិតបង្គាប់ការរបស់ឧត្តមសេនីយ៍ឯក ស ថេត ក្នុងការប្រគល់ភារកិច្ចថ្នាក់អធិការរង ឲ្យទទួលដឹកនាំការងារផ្នែកជុំនាញ ចំណុះអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវនេះ គឺយោងតាមប្រកាសលេខ១៣៣០១ ប្រ.ក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ ស្ដីពីតួនាទី ភារកិច្ច និងចនាសម្ព័ន្ធ របស់អធិការដ្ឋាននគរបាលក្រុង-ស្រុក-ខណ្ឌ។
-ពិនិត្យសមត្ថភាពជំនាញ និងសំណូមពរចាំបាច់ នៃការងារ។

ឧត្តមសេនីយ៍ឯក ស ថេត បានសម្រេច៣ប្រការ ក្នុងការប្រគល់ភារកិច្ចថ្នាក់អធិការរងចំនួន ២០នាក់ ឲ្យទទួលដឹកនាំការងារជំនាញ ចំណុះអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដែលមានឈ្មោះក្នុងលិខិតបង្គាប់ការដូចខាងក្រោម៖