(ភ្នំពេញ)៖ ស្រាបៀរ Tiger បានរៀបចំកម្មវិធីចាប់ឆ្នោតផ្តាច់ព័ត្រ នៅក្នុងកម្មវិធី តំបន់យុវវ័យ របស់ស្ថានីយទូរទស្សន៍ហង្សមាស ដើម្បីផ្តល់រង្វាន់អស្ចារ្យជាច្រើនជូនដល់ គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរ Tiger សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន រួមមានឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ ទៅកាន់ដែនកោះឋានសួគ៌ ម៉ាឌីវ រួមជាមួយទឹកប្រាក់ ៥០០០ដុល្លារចំនួនប្រាំរង្វាន់ ទូរទស្សន៍ Curved UHD TV ចំនួនប្រាំរង្វាន់ និងឧបករណ៍ Home Theatre System ចំនួន៨ រង្វាន់។
 ពិធីចាប់ឆ្នោតផ្តាច់ព្រ័ត្រនេះ ត្រូវបានរៀបចំឡើងជាពិសេស សម្រាប់អតិថិជនរបស់ខ្លួន ក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ របស់ក្រុមហ៊ុនចំពោះអតិថិជន ដែលតែងតែគាំទ្រ និងនិយមពិសាស្រាបៀរ Tiger។

ក្នុងការចាប់ឆ្នោតផ្តាច់ព្រ័ត្រនេះ គូស្វាមីភរិយាថ្មីចំនួន ប្រាំគូដែលមានសំណាង បានឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ ទៅកាន់ដែនកោះឋានសួគ៌ ម៉ាឌីវ រួមជាមួយទឹកប្រាក់៥០០០ដុល្លារ គឺ៖ ១.លោក អេង ដាណាស់ និងលោកស្រី គីម ណូគា, ២.លោក ម៉ន សុវណ្ណរ៉ា និងលោកស្រី ហេង លី, ៣-លោក ទេស សុថុល និងលោកស្រី សុខ សុគន្ធារី, ៤.លោក ពិ សុវណ្ណតារា និង លោកស្រី ឌី រស្មីគ្រឹះស្នា  និង៥.លោក អ៊ឹង ជាសេង និងលោកស្រី ង៉ូវ ដាលីន ។

រីឯគូស្វាមីភរិយាថ្មីចំនួនប្រាំគូ ដែលមានសំណាងបានឈ្នះទូរទស្សន៍ Curved UHD TV ចំនួនប្រាំរង្វាន់៖ ១.លោក សាំង ហេង និងលោកស្រី ជុក ចាន់ណារ៉ា ។ ហើយគូស្វាមីភរិយាថ្មីចំនួនប្រាំបីគូ បានឈ្នះរង្វាន់ឧបករណ៍ Home Theatre System។ លោកអ្នកអាចស្វែងរកឈ្មោះរបស់លោក អ្នកបាននៅលើកាសែតឬលើគេហទំព័រ Facebook ( Tiger Beer KH)។ ចំពោះគូស្វាមី ដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។

នៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៦ ស្រាបៀរ Tiger នឹងផ្តល់រង្វាន់កាន់តែធំអស្ចារ្យ គឺឈ្នះដំណើរកំសាន្តក្រេបចន្ទទឹកឃ្មុំ លំដាប់ខ្ពស់ ទៅប្រទេសសឹង្ហបុរីរួមជាមួយទឹកប្រាក់ ៤៥០០ដុល្លារចំនួន ១០រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀតដូចជា ទូរទស្សន៍ Smart TV ចំនួន៥រង្វាន់ Home Theatre System ចំនួន៥រង្វាន់ ទូរទឹកកចំនួន៥រង្វាន់៕