(កណ្តាល)៖ លោកឧត្តមសេនីយទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងលោកស្នងការរងឧត្តមសេនីយត្រី សែ សារឿន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចុះទៅសំណេះសំណាលជាមួយ នគរបាលចំនួន៦ស្រុក ដែលចំណុះឲ្យស្នងការដ្ឋាន នគរខេត្តកណ្តាល ក្នុងនោះរួមមាន​ស្រុកល្វាឯម​ កៀនស្វាយ ស្រុកលើកដែក ស្រុកមុខកំពូល ស្រុកពញាឮ និងស្រុកខ្សាច់កណ្តាល ដើម្បីពង្រឹង និងផ្សព្វផ្សាយ ស្តីពីសន្តិសុខ សុវត្ថិភាព ក្នុងមូលដ្ឋាន ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេង។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ស្នងការ បានណែនាំឲ្យមន្ត្រីនគរបាលស្រុងទាំង៦ ធ្វើការផ្តោតសំខាន់ ទៅលើសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន ធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបានសុវត្ថិភាព និងមានទំនុកចិត្តពីការខិតខំ របស់កម្លាំង សមត្ថកិច្ចយើង ធ្វើយ៉ាងណាកុំឲ្យពួកគាត់ អស់សង្ឃឹមឲ្យសោះ។

បន្ទាប់ពីបញ្ចប់ការសំណេះសំណាលរួចមក លោកស្នងការ ក៏ដូចជាលោកស្នងការរង បានកោតសរសើរដល់មន្ត្រីនគរបាលទាំងអស់ នៅក្នុងខេត្តកណ្តាល ដែលបានខិតខំបំពេញតួនាទី និងលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីរក្សារសុ​ត្ថិភាពជួនប្រជាពលរដ្ឋ។ លោកស្នងការបានផ្តល់ប្រាក់លើកទឹកចិត្តដល់មន្ត្រីនគរបាលទាំង៦ស្រុក ដោយម្នាក់ៗទទួលបានថវិកា២០០០០រៀលផងដែ៕