(កំពង់ចាម)៖ កម្លាំងនគរបាល ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានស្ទាក់ចាប់រថយន្តកូរ៉េ ដឹកឈើប្រណិតជាងកន្លះរថយន្ត ស្ថិតនៅភូមិ៥ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខណៈដែលរថយន្តមួយគ្រឿងនេះបើកឆ្លងកាត់ទីរួមខេត្ត។

មន្រ្តីនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានមានរថយន្តកូរ៉េមួយគ្រឿងចំណុះ២តោនដឹកឈើប្រណិត ជាងកន្លះរថយន្តបើកឆ្លងកាត់ទីរួមខេត្តនោះ ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យចេញស្ទាក់ចាប់បាន និងដកហូតឈើជាច្រើនដើម។

បើតាមមន្រ្តីនគរបាល ក្រោយស្ទាក់ចាប់រថយន្តរួចមក កម្លាំងបានរកឃើញ និងមន្រ្តីជំនាញវាស់វែងមានប្រមាណ ៣ម៉ែត្រគូប រួចប្រគល់ជូនមន្រ្តីរដ្ឋបាលព្រៃឈើចាត់ការតាមផ្លូវច្បាប់៕