(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋភានៃកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនពរ ដល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាសគម្រប់ខួបកំណើត ៧១ឆ្នាំឈានចូល ៧២ឆ្នាំ។

ក្នុងលិខិតជូនពររបស់សម្តេច ហេង សំរិន ផ្ញើជូនសម្តេច សាយ ឈុំ បានសរសេរថា «ក្នុងឱកាសគម្រប់ខួបកំណើត ៧១ឈានចូល ៧២ឆ្នាំ តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកានៃរដ្ឋសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមជូននូវ សព្ទសាធុការពរជ័យ បវសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ សម្តេច និងសូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុយ៉ឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័នព្រឹទ្ធសភា ឲ្យសម្រេចបាននូវជោគជ័យថ្មីៗ ថែមទៀត រួមចំណែកក្នុងការពង្រឹង នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ដែលជាមួលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយនិរន្តភាព និងភាពសម្បូរសប្បាយរុងរឿងរហូតតរៀងទៅ»៕

ខាងក្រោមជាលិខិតជូនពររបស់សម្តេច ហេង សំរិន ផ្ញើជូនសម្តេច សាយ ឈុំ ទាំងស្រុង៖