(ភ្នំពេញ)៖ ឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្ម ខេត្តស្វាយរៀង ព្រមទាំងសមាជិក និងសមាជិកាជ្រើសតាំងទាំងអស់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសចម្រើនជន្មាយុគម្រប់៤២ ឈានចូល៤៣ឆ្នាំ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំពរជ័យ សិរីមង្គល បវរថ្លៃថ្លាមហាប្រសើរជូន ឯកឧត្តម សូមសមប្រកបដោយសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួនប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ ព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព វឌ្ឍនភាព និងសម្បូររុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។

ជាមួយនេះផងដែរ ខ្ញុំបាទសូមគោរពជូនពរ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមប្រកបដោយពរទាំង៥ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕