(ភ្នំពេញ)៖ ក្មួយៗ នៅក្នុងវិទ្យាស្ថានជាតិអប់រំពិសេស បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាសម្ភារសិក្សា សម្ភារបរិក្ខាពេទ្យ និងគ្រឿងឧបភោគ បរិភោគ និងរៀបចំអាហារថ្ងៃត្រង់សម្រាប់ក្មួយ តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA សប្បុរសជន និងក្រុមការងារ។

លោក ហ៊ុន ម៉ាណែត បានសំណេះសំណាលផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត។ លោកបានផ្តាំផ្ញើឱ្យក្មួយខិតខំរៀនសូត្រ ឱ្យក្លាយជាសិស្សពូកែ សិស្សល្អ និងប្រគល់អំណោយព្រមទាំងរៀបចំអាហារថ្ងៃត្រង់សម្រាប់ក្មួយៗ ដែលនៅក្នុងវិទ្យាស្ថាននេះប្រកបដោយទឹកចិត្តមនុស្សធម៌ និងបរិយាកាសស្និទ្ធស្នាលបំផុត។

ដោយឡែក សម្រាប់ក្មួយៗនៅក្នុងអង្គការភូមិកុមារអរុណរះស្ថិតនៅក្នុងក្រុងតាខ្មៅខេត្តកណ្ដាលក៏ត្រូវបានប្រគល់អំណោយយជាសម្ភារសិក្សា សម្ភារបរិក្ខាពេទ្យ និងគ្រឿងឧបភោគ បរិភោគ និងរៀបចំអាហារថ្ងៃត្រង់ដូចគ្នាផងដែរតាមរយៈក្រុមការងារចុះទៅប្រគល់ និងរៀបចំផ្ទាល់។

សូមបញ្ជាក់ថានេះ គឺជាលើកទី៥ ហើយដែល លោក ហ៊ុន ម៉ាណែត និងលោកស្រីពេជចន្ទមុន្នី បានជួបសំណេះសំណាល ប្រគល់អំណោយ រៀបចំអាហារថ្ងៃត្រង់ និងនាំសមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជន សម្តេចតេជោចុះព្យាបាលជូនក្មួយៗនិងបុគ្គលិកនៅក្នុងវិទ្យាស្ថានអប់រំពិសេស៕