(ទីក្រុងប៊ែកឡាំង)៖ មនុស្ស៤នាក់ ត្រូវបានអាជ្ញាធរអាល្លឺម៉ង់ចាប់ខ្លួន ដោយជាប់សង្ស័យថា ជាបក្ខ​ពួក​ក្រុមឧទ្ទាម ISIS និងបានរៀបចំ គម្រោងការវាយប្រហារតំបន់អាមួយនៅក្នុងប្រទេសអាល្លឺម៉ង់ ជាពិសេសគឺនៅក្នុងទីក្រុងប៊ែកឡាំង នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន RT នៅថ្ងៃ​ទី​០៥ ខែកុម្ភៈ។

ជនទាំង៤នាក់នេះ ត្រូវបានប៉ូលិសទីក្រុងប៊ែកឡាំង ចាប់ខ្លួននៅក្នុងបន្ទាប់ Apartments មួយ ក្នុង​ទីក្រុងប៊ែកឡាំង នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ដោយពួកគេត្រូវបានសង្ស័យថា ជាបក្ខពួកក្រុម ISIS ដែលទទួលបញ្ជារៀបចំផែនការវាយប្រហារ នៅក្នុងប្រទេស អាល្លឺម៉ង់។

អ្នកនាំពាក្យរបស់ប៉ូលិសក្រុងប៊ែកឡាំង លោក Stefan Redlich បានឲ្យដឹងថា អ្នកទាំង៤នេះ ជាប់​សង្ស័យជាបក្ខពួកក្រុម ISIS ដោយក្រោយពីចាប់ខ្លួន មានភស្ដុតាង​មួយចំនួនត្រូវបានរឹបអូស ហើយ​នៅពេលនេះ ក្រុមអ្នកជំនាញកំពុងតែពិនិត្យទៅលើ ភស្ដុតាងទាំងនោះ ដើម្បីឲ្យប្រាដកថា ពួកគេ​រៀប​ចំ​​ធ្វើភេរវកម្មនៅតំបន់ណា៕