(កណ្តាល)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅម៉ោង ៦៖៤៥នាទីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បង្កឡើងដោយរថយន្តបែនដឹកមួយ គ្រឿងបើកបុករថយន្តតួរីស​ដឹកអ្នកដំណើរបើក​បញ្ច្រសទិសគ្នា បណ្តាលឲ្យរបួសធ្ងន់២នាក់ របួសស្រាល៥នាក់ និងខូចខាតម៉ូតូ២គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តតួរីស ស្លាកលេខភ្នំពេញ 2H-8013 និង រថយន្តប៉ែនដឹកដីស្លាកលេខ តាកែវ 3A-1817 (អ្នកបើកបរគេច​ខ្លួនបាត់) ទិសដៅច្រាស់ទិសគ្នាលើផ្លូវលេខ៣គីឡូម៉ែត្រ២២-២៣ ភូមិកំពង់ទូល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង  បណ្តាលឲ្យរងរបួសធ្ងន់០២នាក់នៅកន្លែង និងរបួស​ស្រាល០៥នាក់ (បញ្ជូនទៅកាន់មន្ទីរពេទ្យ)

សមត្ថកិច្ចបញ្ជាក់ទៀតថា គ្រោះថ្នាក់នេះដើមហេតុមកពីរថយន្តប៉ែន បានបុករថយន្តតួរីស ហើយខ្ទាតមកបុកម៉ូតូ ០២គ្រឿងទៀត។ ចំពោះជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យរុស្សី រីឯមធ្យោបាយ​ខាងលើ រក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក រង់ចាំការដោះស្រាយ តាមនីតិវិធីច្បាប់៕

រថយន្តបែនដឹកដី បុកជាមួយរថយន្តតួរីស ដឹកអ្នកដំណើររបួសធ្ងន់ស្រាល៧...

រថយន្តបែនដឹកដី បុកជាមួយរថយន្តតួរីស ដឹកអ្នកដំណើររបួសធ្ងន់ស្រាល៧នាក់ នៅស្រុកកណ្តាលស្ទឹង

Posted by Fresh News Photo on Thursday, February 4, 2016