(កណ្តាល)៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្រី ស្រី ហ៊ាញ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញដង្ហែរអង្គកឋិនទានសាមគ្គី កងរាជអាវុធហត្ថ ទៅកាន់វត្តទេពវង្សី ដែលស្ថិតនៅក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាតែន ស្រុកពញាឮ ខេត្តកណ្តាល។

បុណ្យកឋិនទានដែលផ្តួចផ្ដើមដោយនាយឧត្តមសេនីយ៍ សៅ សុខា និងលោកស្រី បានប្រគេនទេយ្យវត្ថុចង្ហាន់ និងប្រមូលបច្ច័យបានចំនួន ៤២៧,៥៧៥,០០០៛ វេរប្រគេនព្រះសង្ឃ និងបានមូលមតិគ្នាជាឯកច្ឆ័ន្ទយកថវិកាមួយចំណែកចំនួន១២០លានរៀល ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង៕