(ស្ទឹងត្រែង)៖ នាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ លោក ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង និងលោកស្រី, លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោកស្រី និង លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ដ្រីក្រោមឱវាទបានមូលមតិគ្នា ជាឯកច្ឆន្ទផ្តើមធ្វើអង្គកឋិនទានសាមគ្គីមួយដង្ហែ ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមា វត្តពោធិញាណ ហៅវត្តព្រះធំ ក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង និងវត្តជោតិ្តញ្ញាណរាម ហៅវត្តគីឡូ៨ សង្កាត់សាមគ្គីក្រុង ខេត្តស្ទឹងត្រែង ដើម្បីប្រមូលបច្ច័យកសាងព្រះវិហារ និងឧបដ្ឋានសាលាដែលកំពុងបន្តការសាងសង់នៅឡើយ។

អង្គកឋិនទានសាមគ្គី ក៏មានចូលរួមពីមន្ត្រីរាជការអាជ្ញាធរដែនដី មន្ទីរអង្គភាពជុំវិញខេត្ត ដោយមានការអញ្ជើញចូលរួមពីពុទ្ធបរិស័ទ ប្រារព្ធពិធីក្រុងពលី និងនមស្ការ ព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា នៅក្នុងបរិវេណគេហដ្ឋានលោក ឡូយ សុផាត៕