(ភ្នំពេញ)៖ ក្រុមហ៊ុនត្រាវែលអ៉ិចប្រេស គឺជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរពីខេត្តសៀមរាប មកភ្នំពេញ ពីភ្នំពេញទៅសៀមរាប នឹងចាប់ផ្តើមបើកដំណើរ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះហើយ ដោយក្រុមហ៊ុនមានរថយន្តទំនើបៗថ្មីៗ ជាច្រើនគ្រឿងសម្រាប់រង់ចាំ ដឹកជញ្ជូនធានាសុវត្ថិភាពជូន ទាំងការធ្វើដំណើរ និងអីវ៉ាន់ផងដែរ។

ក្រុមហ៊ុនមានបុគ្គលិករង់ចាំទទួល ដោយរួសរាយរាក់ទាក់ មិនរំខានដល់អ្នកដំណើរ និងមានអ្នកបើកបរប្រកបដោយជំនាញត្រឹមត្រូវ មានសុជីវធម៌ក្នុងការបើក ដូច្នេះហើយសូមបងប្អូនអញ្ជើញទៅទំនាក់ទំនងកក់ និងទិញសំបុត្រឲ្យបានមុនគេ ដើម្បីងាយស្រួលដល់បងប្អូនពេល ចេញដំណើរ។

បើយោងតាមតំណាងក្រុមហ៊ុនវិញបានឲ្យដឹងថា ក្រុមហ៊ុនត្រាវែលអ៉ិចប្រេស គឺជាក្រុមហ៊ុនមួយធានាសុវត្ថិភាព ចំពោះអ្នកដំណើរមិនឲ្យខកបំណងនោះទេ ដែលមានជើងចេញដំណើរក្នុង១ថ្ងៃ៣ជើងព្រឹកម៉ោង ០៧៖០០-០៨៖៣០ នាទី និងពេលរសៀលម៉ោង០២៖០០នាទី ដូច្នេះហើយបើបងប្អូន ត្រូវការធ្វើដំណើរតាមជើងណាមួយ សូមអញ្ជើញទៅទំនាក់ទំនងទិញសំបុត្រទុកមុន ដើម្បីឲ្យបុគ្គលិកយើងខ្ញុំងាយស្រួលក្នុងការសម្រួលជូនបងប្អូន។

តំណាងក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុនបានជម្រើសទាំងបុគ្គលិកទទួលភ្ញៀវ និងអ្នកបើកបរផងដែរ មិនឲ្យអ្នកដំណើរតាមរថយន្ត របស់ក្រុមហ៊ុនមានការលំបាកនោះទេ។ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖
ភ្នំពេញ ៖ 011 992 111/068 992 111 / 086 992 111
សៀមរាប៖ 081 992 111 / 085 992 111 / 060 992 111