(កំពត)៖ កម្លាំងអាវុធហត្ថមន្ទីរយុត្តិធម៌ខេត្តកំពត បានចុះបង្ក្រាបអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀន៤នាក់ ដកហូតថ្នាំ១កញ្ចប់ នៅល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតចំណុចភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ប៊ូ ពិសាត អាយុ២៥ឆ្នាំ មុខរបរ និងកន្លែងរស់នៅមិនពិតប្រាកដ ទី២-ឈ្មោះ បាន ដំ អាយុ៣១ឆ្នាំ រស់នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ទី៣-ឈ្មោះ សូន ចិន អាយុ១៩ឆ្នាំ រស់នៅភូមិស្រែណោង ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ និងទី៤-ឈ្មោះ អ៊ា សុវណ្ណារ៉ា អាយុ១៨ឆ្នាំ រស់នៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត។ វត្ថុតាងរឹបអូសបាន មានថ្នាំញៀន១កញ្ចប់ ស្មើ ០,៧៥ក្រាម និងម៉ូតូ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំង(អហ)ជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕