(ភ្នំពេញ)៖ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ លោក Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានតំណាងឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរដោយឡែក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា តាមរយៈVideo Conferenceដែលបានរៀបចំឡើងក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន និងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ដែលបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា បានអញ្ជើញចូលរួមជាសាក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារខាងលើ។

សំណួរ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា ត្រូវបានចុះហត្ថលេខានាថ្ងៃទី១២ ខែតុលាកន្លងមកនេះ តើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះមានអត្ថន័យសំខាន់យ៉ាងដូចម្តេចខ្លះ?

ចម្លើយ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទី១៨ ដែលចិនបានចុះហត្ថលេខាចំពោះក្រៅប្រទេស។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺជាការអនុវត្តវិធានការណ៍ថ្មីបំផុតដើម្បី ជំរុញការកសាងតំបន់ពាណិជ្ជកម្មសេរីនិងជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ ដែលត្រូវបានលើកឡើងក្នុងសមាជមជ្ឈឹមបក្សកុម្មុយនិស្តចិនលើកទី១៩ គឺជាការកសាងអនុវត្តជាក់ស្តែងមួយក្នុងការអភិវឌ្ឍន៍រៀបចំថ្មីសម្រាប់តួខ្លួនចម្បងនិងការជំរុញឲ្យគ្នាទៅវិញទៅមកលើវដ្តក្នុងនិងក្រៅប្រទេស ដោយយកវដ្តធំក្នុងប្រទេសជាគោល។

ក្រឡេកមើលទំនាក់ទំនងរវាងប្រទេសចិននិងកម្ពុជា ការចរចានិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាគំនិតដ៏សំខាន់មួយដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នា។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានកំណត់បង្ហាញពីការឈានចូលយុគសម័យថ្មីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងទ្វេភាគី ជាការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជានិងកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់មួយនិងផ្លូវមួយ” ជាព្រឹត្តិការណ៍ថ្មីមួយក្នុងការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី ជាការចាំបាច់សម្រាប់ជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីនេះឲ្យឈានដល់កម្រិតថ្មីមួយទៀត បន្តលើកកម្ពស់សុខុមាលភាពរបស់សហគ្រាសនិងប្រជាជននៃប្រទេសទាំងពីរ។

បើក្រឡេកមើលកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចរចានិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា បានបង្ហាញឲ្យឃើញថា ក្នុងស្ថានភាពនៃការផ្លាស់ប្តូរដ៏ស្មុគស្មាញនិងជ្រាលជ្រៅលើបរិស្ថានអន្តរជាតិនាបច្ចុប្បន្ននេះ និងការកើនឡើងមិនឋិរតថេរនៃសេដ្ឋកិច្ចពិភពលោក ប្រទេសទាំងពីរមានឥរិយាបថនិងសេចក្តីប្រាថ្នាបានប្រកាន់យកប្រធានបទនៃសម័យកាលគឺសន្តិភាពនិងការអភិវឌ្ឍ គាំទ្រពហុភាគីនិយមយ៉ាងមុតមាំ រួមគ្នាការពារសេរីភាវូបនីយកម្មនិងកិច្ចសម្រួលសម្រាប់ពាណិជ្ជកម្មនិងការវិនិយោគ រួមគ្នាកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

បើក្រឡេកមើលការប្រឈមជាមួយជំងឺកូវីដ-១៩វិញ ការចរចានិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា ជាការប្រឈមជាមួយផលប៉ះពាល់នៃជំងឺវីរុស ជួយគ្នាទៅវិញទៅមក រួមសុខរួមទុក្ខ ខិតខំបង្កើតឱកាសថ្មីៗក្នុងវិបត្តិបញ្ហា បើកទំព័រថ្មីកាន់តែរស់រវើកក្នុងស្ថានភាពនៃការផ្លាស់ប្តូរមួយនេះ នេះមិនត្រឹមតែផ្តល់ជាកម្លាំងជំនួយលើការអភិវឌ្ឍសេដ្ឋកិច្ចក្នុង សម័យកាលក្រោយជំងឺកូវីដ-១៩ ជូនប្រទេសទាំងពីរនោះទេ ក៏នឹងរួមចំណែផ្តល់ជាសង្វាក់លើវិស័យផលិតកម្មក្នុងតំបន់ស្ថេរភាពនិងជំរុញសេដ្ឋកិច្ចតំបន់ងើបឡើងវិញផងដែរ។

សំណួរ៖ សូមបង្ហាញពីដំណាក់កាលនៃកិច្ចចរចា និងខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា។

ចម្លើយ៖ ដើម្បីអនុវត្តគំនិតឯកភាពគ្នារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរអំពីការចរចានិងចុះហត្ថលេខាកិច្ចលើព្រមព្រៀងពាណិជ្ជកម្មសេរី ភាគីចិននិងកម្ពុជាបានចាប់ផ្តើមកិច្ចចរចានាខែមករា ឆ្នាំ២០២០។ ក្រុមចរចានៃភាគីចិនបានដឹកនាំដោយក្រសួងពាណិជ្ជកម្មចិន ដែលក្នុងនោះរួមបញ្ចូលទាំងក្រសួងការបរទេស គណៈកម្មាធិការអភិវឌ្ឍន៍និងកំណែទម្រង់ ក្រសួងឧស្សាហកម្មនិងព័ត៌មាន ក្រសួងហិរញ្ញវត្ថុ ក្រសួងកសិកម្មនិងជនបទ អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានគ្រប់គ្រងពិនិត្យទីផ្សារ ។ កិច្ចចរចានេះបានរៀបចំអស់ចំនួនតែ៧ខែប៉ុណ្ណោះ កិច្ចចរចាជាផ្លូវការមានចំនួន៣ជុំ និងការពិភាក្សានៃមន្រ្តីតំណាងប្រធានក្នុងកិច្ចចរចាមានចំនួនច្រើនលើកផងដែរ។ ថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២០ លោក Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន បានរៀបចំកិច្ចប្រជុំជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា តាមរយៈ Video Conference និងបានប្រកាសបញ្ចប់កិច្ចចរចារួមគ្នាជាស្ថាពរ ។ ក្រោយមក ភាគីទាំងពីរបានបញ្ចប់កិច្ចការផ្ទៀងផ្ទាត់ឯកសារព្រមព្រៀងគ្នានិងបានឯកភាពកំណត់ឯកសារចុងក្រោយបង្អស់ផងដែរ។ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោក Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានតំណាងរដ្ឋាភិបាលប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការ ។

កិច្ចព្រមព្រៀងនេះរួមមានបុព្វកថាចំនួន១៦ជំពូក និងឧបសម្ព័ន្ធចំនួន៥។ ក្នុងផ្នែកពាណិជ្ជកម្មទំនិញនិងវិស័យពាក់ព័ន្ធ បានរួមបញ្ចូលជំពូកទាំង៥ ស្តីពីពាណិជ្ជកម្មទំនិញ ច្បាប់នៃតំបន់ផលិតប្រភពដើម នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម របាំងពាណិជ្ជកម្មផ្នែកបច្ចេកទេស អនាម័យនិងគីមីសាស្ត្រនិងព្រមទាំងឧបសម្ព័ន្ធចំនួន៣ដែលមានដូចជា តារាងការកាត់បន្ថយពន្ធ ច្បាប់កំណត់ពិសេសលើផលិតផល និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ។ នៅក្នុងវិស័យពាក់ព័ន្ធនឹងការវិនិយោគលើសេវាកម្ម បានរួមបញ្ចូលទាំងជំពូកចំនួន៣ ដែលស្តីពីពាណិជ្ជកម្មលើវិស័យសេវាកម្ម កិច្ចសហប្រតិបត្តិការវិនិយោគ និងតម្លាភាព និងព្រមទាំងតារាងអនុគ្រោះឯកភាពគ្នាលលើពាណិជ្ជកម្មសេវាកម្មដែលជាឧបសម្ព័ន្ធចំនួនមួយ ។ នៅក្នុងវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ បានរួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើម“ខ្សែក្រវាត់មយយនិងផ្លូវមួយ” ពាណិជ្ជកម្មអេឡិចត្រូនិច កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសដែលសរុបចំនួន៣ជំពូក ។ លើសពីនេះទៀត កិច្ចព្រមព្រៀងនេះក៏មានជំពូកចំនួន៥ផងដែរ រួមមានមាត្រានិងនិយមន័យដំបូង មាត្រានៃការគ្រប់គ្រងនិងយន្តការ ការដោះស្រាយវិវាទ ការលើកលែង និងមាត្រាសម្រេចចុងបញ្ចប់ និងព្រមទាំងឧបសម្ព័ន្ធមានដូចជាវិធាននីតិវិធីរបស់សាលាក្តីអាជ្ញាកណ្តាលជាដើម។

សំណួរ៖ តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាមាន ចំណុចពិសេស ណាខ្លះ?

ចម្លើយ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរជាកិច្ចព្រមព្រៀងដែលដែលមានលក្ខណៈបើកចំហកម្រិតខ្ពស់ គ្របដណ្តប់ធំទូលាយ និងសម្រេចបានអត្ថប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះគ្នា ចំណុចពិសេសសំខាន់មានដូចខាងក្រោម៖

ទី១៖ បានបង្កើតចំណុច ដំបូង ជាច្រើន ។ នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកដំបូងដែលបានចុះហត្ថលេខារវាងប្រទេសចិននិងប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច(LDC) ។ វាមិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវការអនុវត្តពាណិជ្ជកម្មសេរីរបស់ចិនប៉ុណ្ណោះទេ វាថែមទាំងបានបង្កើតគំរូនៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសដែលមានទ្រងទ្រាយខុសៗគ្នាយ៉ាងខ្លាំង ។ នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកដំបូងដែលបានចុះហត្ថលេខាដោយប្រទេសចិនបន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ។ បានបង្ហាញពីឆន្ទៈក្នុងការជំរុញយុទ្ធសាស្រ្តតំបន់ពាណិជ្ជកម្មសេរី និងសកម្មកសាងប្រព័ន្ធថ្មីសម្រាប់សេដ្ឋកិច្ចទម្រង់បើកចំហកម្រិតខ្ពស់។ នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកដំបូងដែលបង្កើតបទបញ្ញត្តិដាច់ដោយឡែកដែលស្ថិតក្រោមកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើម“ខ្សែក្រវាត់មយយនិងផ្លូវមួយ”។ បានបង្ហាញពីកម្លាំងជីវិតដ៏មហិមានៃគំនិតផ្តួចផ្តើម“ខ្សែក្រវាត់មយយនិងផ្លូវមួយ” ដែលស្របនឹងទំនាក់ទំនងមិត្តភាពគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជា។

ទី២៖ គឺជាការបើកចំហមានកម្រិតខ្ពស់ ។ ការធ្វើសេរីភាវូបនីយកម្មលើពាណិជ្ជកម្មទំនិញនិងការចូលទីផ្សារសេវាកម្មនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា បានឈានដល់កម្រិតខ្ពស់បំផុតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ។ ទាក់ទងនឹងទំនិញ គម្រោងពន្ធដែលមិនជាប់ពន្ធក្នុងពាណិជ្ជកម្មទំនិញរបស់ភាគីកម្ពុជាផ្តល់ដោយភាគីចិនមានចំនួនសមាមាត្រ៩៧,៥៣% ហើយភាគីកម្ពុជាផ្តល់ជូនភាគីចិននូវការអត់ជាប់ពន្ធមានចំនួន៩០% នេះជាកម្រិតខ្ពស់បំផុតដែលភាគីទាំងពីរបានចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរហូតមកដល់ពេលនេះ។ ផ្នែកសេវាកម្ម ភាគីទាំងពីរស្ថិតក្រោមការចូលរួមមូលដ្ឋានគ្រឹះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មកលើកកម្ពស់កម្រិតការបើកចំហនៃទីផ្សារថែមមួយកម្រិតទៀត ការប្តេជ្ញាចិត្តបើកចំហទីផ្សារដែលមានក្នុងកិច្ចព្រមព្រៀងនេះបានបង្ហាញពីកម្រិតខ្ពស់បំផុតនៃដៃគូពាណិជ្ជកម្មសេរីដែលផ្តល់ដោយបណ្ដាភាគី។

ទី៣៖ គឺវិស័យដែលគ្របដណ្តប់មានលក្ខណៈធំទូលាយ សម្រេចបានផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះគ្នា។ កិច្ចព្រមព្រៀងរួមមានជំពូកដែលស្តីអំពីកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើម“ខ្សែក្រវាត់មយយនិងផ្លូវមួយ” កិច្ចសហប្រតិបត្តិការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកវិទ្យានិងពាណិជ្ជកម្មអេឡិចត្រូនិចជាដើម ការគ្របដណ្តប់លើវិស័យសហប្រតិបត្តិការជាច្រើនរវាងទ្វេភាគី ដូចជា សេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ គមនាគមន៍និងកសិកម្មជាដើម ។ ទន្ទឹមនឹងនេះដែរ ដោយសារតែការបំពេញឲ្យគ្នានៃរចនាសម្ព័ន្ធពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានលក្ខណៈខ្លាំងក្លានិងមានសក្តានុពលជាច្រើន ហើយការវិនិយោគរបស់សហគ្រាសចិននៅកម្ពុជាមានចំនួនច្រើនទូលំទូលាយ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យភាគីទាំងពីរទទួលបានឱកាសពាណិជ្ជកម្មនិងការវិនិយោគពីទីផ្សារទៅវិញទៅមក។

ទី៤៖ គឺសម្រេចបានប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ភាគីទាំងពីរបានចាប់ផ្តើមកិច្ចចរចាកាលពីខែមករា ឆ្នាំ២០២០ បានពុះពាររាល់ការផលប៉ះពាល់នៃជំងឺវីរុស បានរៀបចំកិច្ចចរចាទល់មុខចំនួន១ជុំ កិច្ចចរចាតាមរយៈVideo Conferenceចំនួន២ជុំ និងការពិភាក្សាចរចារថ្នាក់តំណាងប្រធានច្រើនលើកផងដែរ ដែលអស់រយៈពេលតែ៧ ខែប៉ុណ្ណោះ។ មិនថាចំនួននៃការចរចា វិធីសាស្រ្តនៃការពិភាក្សាចរចានិងល្បឿនជំរុញក៏ដោយ បានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវឆន្ទៈរឹងមាំរបស់ភាគីទាំងពីរដើម្បីឈានដល់កិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព។

សំណួរ៖ តើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា បានកំណត់កុងសុងស៊ីសណាខ្លះក្នុងផ្នែកបន្ធូរបន្ថយពន្ធលើទំនិញ?

ចម្លើយ៖ ផ្នែកពាណិជ្ជកម្មទំនិញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាសម្រេចបានការបន្ធូរបន្ថយពន្ធកម្រិតខ្ពស់ បានផ្តល់លក្ខខណ្ឌចូលទីផ្សារកាន់តែល្អប្រសើរសម្រាប់ផលិតផលនៃប្រទេសទាំងពីរ ។ ផលិតផលដែលមិនជាប់ពន្ធដែលចូលប្រទេសចិនពីប្រទេសកម្ពុជាមានចំនួនឈានដល់៩៧.៥៣%នៃចំនួនគម្រោងពន្ធសរុប ហើយក្នុងនោះមានចំនួន៩៧,៤%នៃផលិតផលនឹងទទួលបានការមិនបង់ពន្ធភ្លាមៗបន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន ។ នេះរួមទាំងផលិតផលមួយចំនួនដែលទទួលបានការកាត់បន្ថយពន្ធ ផលិតផលដែលបានចូលរួមក្នុងការកាត់បន្ថយពន្ធមានចំនួនសមាមាត្រឈានដល់៩៧,៨% ។ ទាក់ទងនឹងផលិតផលជាក់លាក់ ភាគីចិនបានចាត់ផលិតផលដែលកម្ពុជាយកចិត្តទុកដាក់ខ្លាំងបំផុតមកបញ្ចូលក្នុងការបន្ធូរបន្ថយពន្ធដែលក្នុងនោះមានដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលស្បែកនិងកៅស៊ូ ផលិតផលមេកានិចនិងអគ្គិសនី និងផលិតផលកសិកម្មជាដើម។

ផលិតផលដែលចូលប្រទេសកម្ពុជាពីចិនសម្រេចបានអត់ជាប់ពន្ធឈានដល់៩០%នៃគម្រោងពន្ធសរុប ហើយ៨៧,៥%នៃផលិតផលនឹងសម្រេចបានអត់ជាប់ពន្ធភ្លាមៗបន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន។ ជាមួយនឹងការបន្ថែមផលិតផលកាត់បន្ថយពន្ធមួយចំនួន សមាមាត្រនៃការចូលរួមរបស់ភាគីកម្ពុជាក្នុងផលិតផលកាត់បន្ថយពន្ធបានឈានដល់៩០,៣% ។ ផលិតផលជាក់លាក់ ភាគីកម្ពុជាបានចាត់ផលិតផលដែលភាគីចិនយកចិត្តទុកដាក់ខ្លាំងមកបញ្ចូលក្នុងការបន្ធូរបន្ថយពន្ធ ក្នុងនោះមានដូចជាវត្ថុធាតុដើមនិងផលិតផលនៃវាយនភ័ណ្ឌកាត់ដេរ ផលិតផលមេកានិចនិងអគ្គិសនី ផលិតផលចម្រុះផ្សេងៗ ផលិតផលលោហៈ យានជំនិះធ្វើដំណើរដឹកជញ្ជូននិងផលិតផលផ្សេងទៀត ។

សំណួរ៖ តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាមានខ្លឹមសារអ្វីខ្លះដែលទាក់ទងនឹងគោលការណ៍ច្បាប់ប្រភពដើមទំនិញ នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម?

ចម្លើយ៖ អំពីគោលការណ៍ច្បាប់ប្រភពដើមទំនិញ ចិននិងកម្ពុជាបានចាត់ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងអាស៊ានក្នុងឆ្នាំ២០១៩និងការតម្លើងគោលការណ៍ច្បាប់ប្រភពដើមទំនិញក្នុងពិធីសារជាមូលដ្ឋានគ្រឹះ បានរួមបញ្ចូលជាមួយគោលការណ៍ប្រភពដើមទំនិញក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខាថ្មីៗនេះមកកែលម្អបន្ថែមទៀត បានផ្តោតលើកិចសម្រួលនៃច្រកចេញចូល ។ មាត្រានៃការកែច្នៃខ្នាតតូច(Micro Machining)បានសង្កត់ធ្ងន់លើការកែច្នៃជាក់ស្តែងនៃភាគីទាំងពីរ ព្រមទទួលយកវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញដែលមានហត្ថលេខាអេឡិចត្រូនិចនិងត្រា ទន្ទឹមនឹងនេះ ភាគីទាំងពីរនឹងបង្កើតប្រព័ន្ធបណ្តាញអេឡិចត្រូនិចប្រភពដើមទំនិញដើម្បីបញ្ជូនទិន្នន័យអេឡិចត្រូនិចនៃប្រភពដើមទំនិញក្នុងពេលវេលាជាក់ស្តែង សម្រួលដល់សហគ្រាសទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។

ទាក់ទងនឹងនីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការគយ បង្ហាញច្បាប់និងបទប្បញ្ញត្តិដែលទាក់ទងនឹងពាណិជ្ជកម្មទ្វេភាគីថែមួយកម្រិតទៀត ប្រើប្រាស់វិធានការដូចជាគ្រប់គ្រងហានិភ័យ បច្ចេកវិទ្យាព័ត៌មានជាដើម ដើម្បីផ្តល់នូវសេវាកម្មយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់ជូនដល់សហគ្រាស ។ ភាគីទាំងពីរនឹងអនុញ្ញាតិឲ្យទំនិញដាក់ពាក្យសុំធ្វើការវិនិច្ឆ័យជាមុន មុនពេលដែលឈានចូលក្នុងច្រកព្រំដែន អនុម័តវិធីសាស្រ្តស៊ើបអង្កេតតាមដានដើម្បីពង្រឹងការត្រួតពិនិត្យ ។ ភាគីកម្ពុជាក៏បង្កើតប្រព័ន្ធអ្នកសម្របសម្រួលប្រតិបត្តិករដែលមានការទទួលស្គាល់។

សំណួរ៖ តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជមានបទប្បញ្ញត្តិសំខាន់ៗអ្វីខាដែលពាក់ព័ន្ធទៅនឹងរបាំងពាណិជ្ជកម្មលក្ខណៈបច្ចេកទេស វិធានការអនាម័យនិងអនាម័យរុក្ខជាតិ?

ចម្លើយ៖ បើនិយាយអំពីរបាំងពាណិជ្ជកម្មដែលមានលក្ខណៈបច្ចេកទេស ចំណុចសំខាន់នៃកិច្ចព្រមព្រៀងនេះផ្តោតលើការជំរុញសម្របសម្រួលស្តង់ដាររវាងប្រទេសទាំងពីរ កំណត់ពីអត្ថន័យនៃស្តង់ដារអន្តរជាតិ លើកឡើងពីការពង្រឹងតម្លាភាពនិងតម្រូវការនៃការផ្លាស់ប្តូរព័ត៌មានសម្រាប់ការកែសម្រួលបទប្បញ្ញត្តិបច្ចេកទេស ស្របពេលជាមួយគ្នានោះ នឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទទួលស្គាល់នៃទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ សម្រួលដល់ភាគីទាំងពីរក្នុងការផ្លាស់ប្តូរខ្លឹមសារវាយតម្លៃសមស្រប ចែករំលែកតម្រូវការអនុញ្ញាតចូលទីផ្សារ លើកទឹកចិត្តការពិភាក្សានិងទទួលយកលទ្ធផលនៃការវាយតម្លៃភាពសមស្រប កាត់បន្ថយសកម្មភាពវាយតម្លៃភាពសមស្របដដែលៗ ដើម្បីផ្តល់ភាពងាយស្រួលផ្នែកពាណិជ្ជកម្មដល់សហគ្រាសនៃប្រទេសទាំងពីរ។

ចំពោះផ្នែកអនាម័យនិងអនាម័យរុក្ខជាតិ ចិននិងកម្ពុជាប្តេជ្ញាចូលរួមជាកម្លាំងសម្របសម្រួលពាណិជ្ជកម្មទ្វេភាគីលើផលិតផលកសិកម្មនិងគ្រឿងបរិភោគ កំណត់ជាថ្មីនូវសិទ្ធិនិងកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក សន្យាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងសមភាពនិងលក្ខណៈក្នុងតំបន់ ។ កិច្ចព្រមព្រៀងនេះក៏បានដាក់ចេញនូវសំណើរខ្ពស់ជាងមុនសម្រាប់តម្លាភាពនៃច្បាប់ពាក់ព័ន្ធនិងបទប្បញ្ញត្តិនៃប្រទេសទាំងពីរ និងកំណត់តម្លាភាពនៃការអនុវត្តច្បាប់នៅច្រកព្រំដែន តាមរយៈបទប្បញ្ញត្តិស្តីពីវិធានការច្រកព្រំដែន។

សំណួរ៖ តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាទទួលបានផលិតផលអ្វីខ្លះក្នុងវិស័យពាណិជ្ជកម្មសេវាកម្ម?

ចម្លើយ៖ ចំពោះបទបញ្ញត្តច្បាប់ពាណិជ្ជកម្មសេវាកម្ម ចិននិងកម្ពុជាសម្រេចបទបញ្ញត្តយ៉ាងរលូនដោយគោរពតាមកិច្ចព្រមព្រៀងទូទៅរបស់អង្គការពាណិជ្ជកម្មពិភពលោកលើសេវាកម្មពាណិជ្ជកម្ម (GATS) និងច្បាប់ទូទៅនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងជំពូកនេះត្រូវប្តេជ្ញាសន្យាលើកាតព្វកិច្ចសំខាន់ៗ ដូចជាការអនុញ្ញាតចូលទៅកាន់ទីផ្សារ និងការផ្តល់អត្ថប្រយោជន៍ពិសេសដល់ប្រជាជាតិ ហើយកំណត់លម្អិតលើតម្លាភាព និងច្បាប់ក្នុងស្រុកជាដើម ។ ទន្ទឹមនឹងនេះក៏រួមបញ្ចូលនូវឧបសម្ព័ន្ធស្តីពីចលនាបំលាស់ទីរបស់ធម្មជាតិនិងមនុស្ស សេវាដឹកជញ្ជូនតាមផ្លូវអាកាស សេវាកម្មហិរញ្ញវត្ថុនិងទូរគមនាគមន៍ដែលក្រោមគម្រោងGATS ជារួមក្រឡេកលើគ្រប់វិស័យទាំងអស់បានគ្របដណ្ដប់ច្បាប់ពាក់ព័ន្ធសេវាកម្មនិងពាណិជ្ជកម្មអន្តរជាតិ បង្កើតបរិយាកាសធុរកិច្ចប្រកបដោយយុត្តិធម៌ តម្លាភាពនិងភាពរួសរាយរាក់ទាក់ជូនដល់អ្នកប្រកបអាជីវកម្មលើវិស័យសេវាកម្មពាណិជ្ជកម្មនៃទ្វេភាគី នឹងជួយសម្រួលនិងលើកកម្ពស់បន្ថែមទៀតនូវពាណិជ្ជកម្មសេវាកម្មនិងការផ្លាស់ប្តូរការវិនិយោគរវាងភាគីទាំងពីរ។

ផ្នែកបើកចំហទីផ្សារសេវាកម្មនិងពាណិជ្ជកម្ម ភាគីទាំងពីរបានរាយបញ្ជីច្បាស់លាស់ការប្តេជ្ញាចិត្តបើកចំហទីផ្សារសម្រាប់សេវាកម្មគ្រប់ផ្នែកនៅលើបញ្ជីតារាងកាត់បន្ថយពន្ធ ប្តេជ្ញាចិត្តលើសេវាកម្មនិងពាណិជ្ជកម្មលម្អិតដោយតាមរយៈវិធីសាស្ត្របញ្ជីវិជ្ជមាន សម្រេចបាននូវកម្រិតខ្ពស់នៃការបើកចំហទីផ្សារទ្វេទិសដៅ ។ ភាគីទាំងពីរជាសមាជិកនៃកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)និងតំបន់ពាណិជ្ជកម្មសេរីរវាងចិននិងអាស៊ានដូចគ្នា ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា ភាគីទាំងពីរបានលើកកម្ពស់កាន់តែប្រសើរឡើងថែមទៀតនូវកម្រិតនៃការបើកចំហទីផ្សារដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ ។ ភាគីកម្ពុជាបានសន្យាបើកចំហទីផ្សារកម្រិតខ្ពស់បំផុតរបស់ខ្លួនក្នុងការស្រាវជ្រាវនិងអភិវឌ្ឍក្នុងមន្ទីរពិសោធន៍ ការដឹកជញ្ជូនទំនិញតាមកុងតឺន័រជាដើម ភាគីចិនផ្តល់ជូនអត្ថប្រយោជន៍ដល់ភាគីកម្ពុជាចូលទៅកាន់ទីផ្សារកម្រិតខ្ពស់ដោយក្នុងវិស័យហិរញ្ញវត្ថុនិងដឹកជញ្ជូនជាដើម ។ ទន្ទឹមនឹងនេះ បើប្រៀបធៀបនឹងការសន្យារបស់អង្គការពាណិជ្ជកម្មពិភពលោក ប្រទេសចិនបានបើកទីផ្សារថ្មីនៅក្នុង២២ស្ថាប័ននិងវិស័យ ដែលក្នុងនោះរួមមាន សេវាកម្មសង្គម សេវាមន្ទីរពេទ្យ កីឡានិងការកម្សាន្ត និងព្រមទាំងការរចនាជំនាញ ធ្វើការកែលម្អលើ៣៧ស្ថាប័នសេវាកម្មនិងវិស័យ ដែលរួមមានហិរញ្ញវត្ថុ បរិស្ថាន កុំព្យូទ័រ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការដឹកជញ្ជូនតាមសមុទ្រនិងទេសចរណ៍ ។ ការសន្យបើកចំហទីផ្សាររបស់ភាគីទាំងពីរនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា បានឆ្លុះបញ្ចាំងពីកម្រិតខ្ពស់បំផុតនៃដៃគូពាណិជ្ជកម្មសេរី។

សំណួរ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាបានរៀបចំអ្វីខ្លះសម្រាប់វិស័យវិនិយោគទុន?

ចម្លើយ៖ ចិននិងកម្ពុជាបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការវិនិយោគស៊ីជម្រៅបន្ថែមទៀតដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងវិនិយោគចិននិងអាស៊ាននិងកិច្ចព្រមព្រៀងជំរុញនិងការពារការវិនិយោគនៃទ្វេភាគីចិននិងកម្ពុជា។ ទី១ គឺផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ។ ភាគីទាំងពីរយល់ព្រមទទួលយកវិធានការណ៍ជាក់ស្តែងដើម្បីជំរុញការអភិវឌ្ឍន៍នៃការវិនិយោគទ្វេភាគី ដែលរួមមានការពង្រឹងនិងវិនិយោគច្បាប់ជាប់ពាក់ព័ន្ធ ចែករំលែកព័ត៌មាន ពង្រឹងកិច្ចទំនាក់ទំនងនៃស្ថាប័នវិនិយោគ ការកសាងបរិយាកាសគោលនយោបាយវិនិយោគប្រកបដោយមិត្តភាពជាដើម។ ទន្ទឹមនឹងនេះផងដែរ ក៏បានសង្កត់ធ្ងន់លើភាពងាយស្រួលនៃការវិនិយោគទ្វេទិសដៅ ពង្រឹងការរៀបចំវិនិយោគតាមច្រកចេញចូលតែមួយ ផ្តល់ការពិគ្រោះយោបល់និងជំនួយដល់មជ្ឈដា្ឋន្មឧស្សាហកម្មនិងពាណិជ្ជកម្មដែលក្នុងនោះរួមបញ្ចូលទាំងការសម្រួលអាជ្ញាប័ណ្ណអាជីវកម្មនិងពាក្យសុំការអនុញ្ញាតិជាដើម។ ទីពីរ គឺផ្តួចផ្តើមការវិនិយោគពបៃតង។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការវិនិយោគ គួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះតួនាទីនៃកំណើនបៃតង លើកពីសំណើររបស់វិនិយោគិនគួរតែគោរពច្បាប់បទប្បញ្ញត្តិដែលពាក់ព័ន្ធ ធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គមចាំបាច់មុនពេលការវិនិយោគកើតឡើង ខិតខំដើម្បីសម្រេចបាននូវកំណើនប្រកបដោយចីរភាពនិងបរិយាប័ន្ន។ប្រទេសម្ចាស់ផ្ទះមិនអាចយកការបន្ធូរបន្ថយវិធានបរិស្ថានចាត់ទុកជាការលើកទឹកចិត្តវិនិយោគទេ។ ទីបី គឺនឹងសម្របសម្រួលដល់សហគ្រាសចិនដែលចេញទៅក្រៅប្រទេស បង្កើតជាសសរចម្បងនៃកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី។ កម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះការវិនិយោគពីប្រទេសចិន រីករាយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងការលើកទឹកចិត្តក្រុមហ៊ុនចិនដើរចេញទៅក្រៅប្រទេស។ ភាគីទាំងពីរយល់ព្រមខិតខំកំណត់និងចែករំលែកព័ត៌មានវិនិយោគ និងការអនុវត្តសកម្មភាពជំរុញ ដើម្បីលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការវិនិយោគ។

សំណួរ៖ លោកទើបតែលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងគេដែលបង្កើតជំពូកដាច់ដោយឡែកដោយផ្អែកលើកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើម“ខ្សែក្រវាត់មួយនិងផ្លូវមួយ”។ តើលោកអាចបង្ហាញពីខ្លឹមសារនៃវិស័យកិច្ចសហប្រតិបត្តិការរបស់កិច្ចព្រមព្រៀងនេះបានទេ?

ចម្លើយ៖ ដូចដែលខ្ញុំទើបតែបានបង្ហាញជូន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងបង្អស់របស់ចិនស្តីពីភាពដាច់ដោយឡែកនៃគំនិតផ្តួចផ្តើម“ខ្សែក្រវាត់មួយនិងផ្លូវមួយ” បានឆ្លុះបញ្ចាំងពីឆន្ទៈនិងជំនឿទុកចិត្តរបស់ប្រទេសទាំងពីរក្នុងការរួមគ្នាបង្កើតគំនិតផ្តួចផ្តើម“ខ្សែក្រវាត់មួយនិងផ្លូវមួយ”។ ភាគីទាំងពីរបានកំណត់ជាថ្មីអំពីការអនុវត្តស៊ីជម្រៅនៃគម្រោងផែនការកិច្ចសហប្រតិបត្តិការ“ខ្សែក្រវាត់មួយនិងផ្លូវមួយ”រវាងប្រទេសទាំងពីរ ក៏បានសង្កត់ធ្ងន់លើការពង្រឹងដោយសព្វគ្រប់នូវការប្រាស្រ័យទាក់ទងផ្នែកគោលនយោបាយ ការតភ្ជាប់គ្នាផ្នែកសំណង់ ពាណិជ្ជកម្មដែលមានភាពរលូន មូលធនរួមបញ្ចូលគ្នា និងការផ្សារភ្ជាប់ចិត្តរវាងប្រជាជនទាំងពីរប្រទេស ឯកភាពរៀបចំកិច្ចសហប្រតិបត្តិលើវិស័យសំខាន់ៗដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ ច្រករបៀងសេដ្ឋកិច្ច ជាដើម លើកទឹកចិត្តសហគ្រាសនៃប្រទេសទាំងពីរអនុវត្តកិច្ចសហប្រតិបត្តិការក្នុងពាណិជ្ជកម្ម វិនិយោគ សមត្ថភាពផលិតកម្មនិងការការពារបរិស្ថាន លើកកម្ពស់ប្រសិទ្ធភាពអតិបរមានៃកិច្ចព្រមព្រៀង។

ជាមួយគ្នានេះផងដែរ កិច្ចព្រមព្រៀងនេះក៏មានជំពូកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសផងដែរ ភាគីទាំងពីរបានឯកភាពអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កំណត់វិស័យអាទិភាពចំនួន៩ រួមមានការជំរុញពាណិជ្ជកម្ម ពាណិជ្ជកម្មសេវាកម្ម ជំរុញទេសចរណ៍ កិច្ចសហប្រតិបត្តិការឧស្សាហកម្ម ការដឹកជញ្ជូនភ័ស្តុភារ កសិកម្ម វិធានការមិនជាប់ពន្ធ បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ ពាណិជ្ជកម្មអេឡិចត្រូនិចជាដើម ។ ភាគីទាំងពីរនឹងរៀបចំផែនការតាមគណៈកម្មាធិការរួមនៃតំបន់ពាណិជ្ជកម្មសេរី ប្រើប្រាស់ធនធានដែលមាន ដើម្បីបង្កើតការកសាងសមត្ថភាព ជំនួយបច្ចេកទេស និងការគាំទ្រផ្នែកហិរញ្ញវត្ថុជាដើម។

លើសពីនេះ ជំពូកពាណិជ្ជកម្មអេឡិចត្រូនិចនៃកិច្ចព្រមព្រៀងក៏មានកម្រិតខ្ពស់ផងដែរ ។ ភាគីទាំងពីរបានអនុលោមតាមការអនុវត្តដែលឯកភាពគ្នាចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា បានបញ្ចូលវិញ្ញាបនប័ត្រអេឡិចត្រូនិក ហត្ថលេខាអេឡិចត្រូនិចនិងវិញ្ញាបនប័ត្រឌីជីថល និងព្រមទាំងការការពារព័ត៌មានផ្ទាល់ខ្លួនតាមប្រព័ន្ធអ៊ិនធើណែតជាដើម ទាក់ទងនឹងការជំរុញអនុវត្តបច្ចេកវិទ្យាឌីជីថល លើកទឹកចិត្តការអភិវឌ្ឍទ្រង់ទ្រាយអាជីវកម្ម លើកកម្ពស់កម្រិតកិច្ចសម្រួលពាណិជ្ជកម្ម ពង្រឹងការការពារសិទ្ធិអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ បង្កើតបរិយាកាសទីផ្សារដោយយុត្តិធម៌និងឯករាជ្យជាដើម ដើម្បីផ្តល់ជាការធានាបទបញ្ញត្ត កំណត់ទិសដៅអភិវឌ្ឍន៍លើវិស័យកិច្ចការពាណិជ្ជកម្មអេឡិចត្រូនិកនៃទ្វេភាគី បង្កើនឱកាសការអភិវឌ្ឍន៍សម័យទិន្នន័យដោយក្តោបក្តាប់រួមគ្នារវាងភាគីទាំងពីរដើម្បីទទួលបានភាពល្អប្រសើរដែលជាសេចក្តីប្រាថ្នា កំណត់សកម្មភាពរួមគ្នាដែលមានការចែករំលែកព័ត៌មាន ការសម្របសម្រួលរួមគ្នាលើវិធានការ លើកកម្ពស់បែបបទនិងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍គ្នាទៅវិញទៅមកនាពេលខាងមុខន។

សំណួរ៖ តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា ត្រូវបានរំពឹងថានឹងចូលជាធរមាននៅពេលណា?

ចម្លើយ៖ បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា ប្រទេសចិននិងប្រទេសកម្ពុជានឹងអនុវត្តនីតិវិធីអនុម័តច្បាប់ក្នុងប្រទេសរៀងៗខ្លួន ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងមុនពេលកំណត់ ។ ដោយមើលឃើញពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង យើងនឹងផ្សព្វផ្សាយអត្ថបទនៅលើបណ្តាញសេវាកម្មតំបន់ពាណិជ្ជកម្មសេរីចិន (http://fta.mofcom.gov.cn) សម្រាប់ការសាកសួរស្វែងយល់បន្ថែមនិងការទុកជាឯកសារគំរូសម្រាប់ការសិក្សា៕