(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានសេចក្តីជូនដំណឹងមួយ ស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន រៀតណាមដែលនឹងត្រូវចូលមកដល់នៅថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ។

ក្នុងសេចក្តីជូនដំណឹងនោះ សាលារាជធានីភ្នំពេញ ហាមដាច់ខាត៖

១-មិនឲ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះ។

២-មិនឲ្យលេងល្បែងគ្រប់ប្រភេទ ដែលមានលក្ខណៈស៊ីសង។

៣-រាល់ការហែក្បូនផ្សេងៗទាំងបែបសាសនា និងប្រពៃណីដែលគ្មានការអនុញ្ញាត ត្រូវបានហាមឃាត់៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖