(ភ្នំពេញ)៖ អង្គមហាសន្និបាតគណៈមេធាវី នៅវេលាម៉ោង១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បាននិងកំពុងរាប់សន្លឹកឆ្នោតរបស់សមាជិកខ្លួន ដែលបានបោះដើម្បីគាំទ្រប្រធានគណៈមេធាវីថ្មី អាណត្តិទី១៣។

មហាសន្និបាតនេះ បានធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដោយមានការចូលរួមពីលោក សួន វិសាល ប្រធានគណៈមេធាវីចាស់ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃ ហាអយ្យការអមសាលាឧទ្ធរណ៍ រួមទាំងបេក្ខជន និងសមាជិកគណៈមេធាវីផងដែរ។

សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីថ្មីនេះ មានបេក្ខជនដូចជា៖

១៖ លោកមេធាវី លី ច័ន្ទតុលា មកពីក្រុមហ៊ុនមេធាវីអេសវីភី
២៖ លោកមេធាវី កែត ឃី ក្រុមមេធាវីពន្លឺយុត្តិធម៍
៣៖ លោក មេធាវី សំ សុខគង់ មកពីក្រុមមេធាវី ប៊ីប៊ីស៊ី
៤៖ លោកមេធាវី សេក សោភ័ណ្ឌ មកពីការិយាល័យមេធាវី រ៉ៃ & ប៊ីស៊ីនីស
៥៖ លោកមេធាវី ស សូវាន ផងដែរ៕