(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថាមិនមានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ

២៖ រុស្ស៊ី អំពាវនាវឱ្យអាមេនី និងអាហ្សែបៃហ្សង់ អនុវត្តតាមបទឈប់បាញ់ ខណៈភាគីទាំង២ នៅតែបន្តផ្លោងគ្រាប់ដាក់គ្នា

៣៖ ប្រកាសបិទចរាចរណ៍រថយន្តធុនធំគ្រប់ប្រភេទលើកំណាត់ផ្លូវជាតិ៩ខ្សែក្នុងភូមិសាស្ត្រខេត្តកណ្ដាលបណ្ដោះអាសន្ន

៤៖ លោក ពូទីន ប្រកាសជោគជ័យលើ«វ៉ាក់សាំងកូវីដ-១៩»ថ្មីមួយទៀត ខណៈអត្រាអ្នកឆ្លងប្រចាំថ្ងៃនៅក្នុងប្រទេស កើនឡើងយ៉ាងគំហុក

៥៖ ក្រសួងធនធានទឹកបន្តប្រកាសថា កម្ពុជានឹងរងសម្ពាធទាបមកពីប្រទេសវៀតណាម ដែលជាឥទ្ធិពលព្យុះទី១៧, ភ្លៀងបន្ដធ្លាក់ខ្លាំងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា

៦៖ កូនប្រុសពៅរបស់លោក ដូណាល់ ត្រាំ «ឆ្លងជំងឺកូវីដ-១៩»

៧៖ ឯកអគ្គរដ្ឋទូតអាមេរិក ចូលរួមរំលែកទុក្ខ ចំពោះប្រជាពលរដ្ឋកម្ពុជា ដែលបាត់បង់ជីវិត ក្នុងគ្រោះដោយសារទឹកជំនន់

៨៖ Facebook បិទការផ្សព្វផ្សាយក្នុង Page បក្សនយោបាយមួយនៅនូវែសេឡង់ ខណៈមានចោទប្រកាន់ថា Facebook កំពុងលូកលាន់រឿងប្រទេសដទៃ

៩៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក្រើនរំលឹកជាថ្មីឲ្យកងទ័ពចិន ត្រៀមខ្លួនជានិច្ចសម្រាប់ «សង្គ្រាម»

១០៖ អង្គការស្បៀងអាហារពិភពលោក អំពាវនាវឱ្យមានការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ ដើម្បីធានារបបអាហារប្រកបដោយសុខភាព

១១៖ មុនចេញទៅសិក្សានៅក្រៅប្រទេស និស្សិតចិនទទួលបានវ៉ាក់សាំងកូវីដ-១៩ «ដោយមិនគិតថ្លៃ» ពីក្រុមហ៊ុនរដ្ឋចិន

១២៖ បារាំងដាក់បំរាមគោចរពេលយប់នៅប៉ារីស និងទីក្រុងចំនួន៨ផ្សេងទៀត ដើម្បីទប់ទល់កូវីដ-១៩ដែលកំពុងរាតត្បាត កាន់តែអាក្រក់ឡើងៗ

១៣៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៖ ប្រជាជនជិត២០ម៉ឺននាក់រងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង, ស្លាប់១៣នាក់

១៤៖ បុរសខ្លាំង ឌូតឺតេ ចង់ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនហ្វីលីពីនទាំងអស់ ១១៣លាននាក់!

១៥៖ គ្រួសាររងគ្រោះដោយទឹកជំនន់ជាង៤០០គ្រួសារ នៅខេត្ដពោធិ៍សាត់ បន្ដទទួលបានអំណោយសម្រាលការលំបាក ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

១៦៖ បាតុករថៃ២០នាក់ត្រូវប៉ូលិសចាប់ខ្លួន, ក្រុមបាតុករប្តេជ្ញាបន្តការតវ៉ា ទោះបីជាត្រូវប្រថុយនឹងការចាប់ខ្លួន ឬស្លាប់

១៧៖ កាកបាទក្រហមកម្ពុជា លើកពីភាពជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៧ តាមប្រព័ន្ធវីដេអូ

១៨៖ វៀតណាម៖ មនុស្សស្លាប់កើនដល់ ៤០នាក់ និង៨នាក់បាត់ខ្លួន ក្នុងគ្រោះទឹកជំនន់នៅភាគកណ្តាលប្រទេស

១៩៖ អ្នកនាង ធី សុវណ្ណថា អះអាងថា ក្រុមប្រឆាំងបានយកវីដេអូនាងដែលរិះគន់មិនពិចារណា លើទឹកលិចរាជធានីភ្នំពេញ ឆ្នាំ២០១៤ មកបំផុសញុះញង់ជាថ្មី ដើម្បីបង្ខូចកិត្តិយស

២០៖ ប៉ុមប៉េអូ ប្រាប់គ្រប់គ្នាកុំឲ្យភ័យព្រួយ ចំពោះគ្រាប់មីស៊ីលកូរ៉េខាងជើងថ្មី ព្រោះវាមិនទាន់ត្រូវបានធ្វើតេស្តទេ

២១៖ សេចក្តីថ្លែងការណ៍ គ.ជ.ប៖ ការបញ្ឆេះឱ្យយុវជនស្អប់ខ្ពើមស្ថាប័នជាតិ និងជាតិសាសន៍ខ្លួនឯងដល់ឆ្អឹង ល្មមគ្រប់គ្រាន់ហើយ

២២៖ ចិនត៉ៃវ៉ាន់៤នាក់ ដែលនាំគ្រឿងញៀនពីឡាវឆ្លងកាត់កម្ពុជា ទៅកោះតៃវ៉ាន់ ជាង៣តោន តម្លៃជាង៣០លានដុល្លារ ត្រូវតំណាងអយ្យការចោទប្រកាន់

២៣៖ មន្ត្រីជាន់ខ្ពស់កសិកម្ម៖ វិបត្តិកូវីដ១៩ ធ្វើឲ្យកម្ពុជាអាចពង្រឹងសមត្ថភាព និងពង្រីកផលិតកម្មបន្លែ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដោយខ្លួនឯង , ១ឆ្នាំកម្ពុជាផលិតបន្លែបាន៧០ម៉ឺនតោន

២៤៖ ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក Jeenbekov លាលែងពីតំណែង ដោយសារមិនចង់ឃើញអំពើហិង្សាផ្ទុះឡើង

* ព័ត៌មាន Fresh News Plus

១៖ សហភាពអឺរ៉ុបទទួលបានការអនុញ្ញាតឲ្យដំឡើងពន្ធលើទំនិញអាមេរិកជិត៤ពាន់លានដុល្លារ ក្នុងវិវាទពាក់ព័ន្ធក្រុមហ៊ុនផលិតយន្តហោះ Boeing និង Airbus

២៖ Flick នៅតែគិតថា Low ដឹកនាំអាល្លឹម៉ង់ល្អ បើទោះបីកំពុងរងការរិះគន់ខ្លាំងក៏ដោយ

៣៖ Maguire និង James ត្រូវបណ្តេញចេញក្នុងជំនួបអង់គ្លេស ចាញ់ដាណឺម៉ាក ១-០ នៅ Nations League

៤៖ គួរយល់ដឹង! ប្រាសាទវត្តអធ្វា ស្នាព្រះហស្ដព្រះបាទសូរ្យវរ្ម័នទី២ ដែលអ្នកស្រុកអង្គរបច្ចុប្បន្នជឿថាមានភាពស័ក្តិសិទ្ធិខ្លាំង

៥៖ ចំណេះដឹងទូទៅ៖ ហេតុអ្វីបានជាភពសុទ្ធតែមានរាងមូល?

៦៖ កីឡារាំ ចាត់ទុកជោគជ័យក្នុងការប្រកួតអន្ដរជាតិតាមអនឡាញ គឺជាផលល្អត្រៀមស៊ីហ្គេម

៧៖ ក្រុមហ៊ុនរ៉ុក្កែតរបស់កំពូលមហាសេដ្ឋី Jeff Bezos ទើបធ្វើតេស្តជាថ្មីម្តងទៀតលើ គ្រាប់រ៉ុក្កែតសម្រាប់ដឹកទេសចរឡើងទីអវកាស

៨៖ Everton ប៉ះ Liverpool ជាជំនួបស្វិតស្វាញនៃលីគអង់គ្លេស Premier League ចុងសប្តាហ៍នេះ

៩៖ ទីបំផុតតារាប្រុស Choi Jong Bum ត្រូវបានតុលាការសម្រេចឲ្យជាប់ពន្ធនាគារ ១ឆ្នាំ ពាក់ព័ន្ធនឹងករណីជម្លោះជាមួយតារាស្រី Goo Hara

១០៖ YouTube ចេញចំណាត់ការលុបវីដេអូទាំងឡាយ ដែលផ្ទុកព័ត៌មានមិនត្រឹមត្រូវអំពីវ៉ាក់សាំងកូវីដ-១៩

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com