(ភ្នំពេញ)៖ អ្នកគ្រប់គ្រងហាងចរណៃ បានឲ្យដឹងថាបច្ចុប្បន្ននេះ ការបរិភោគសាច់គោដែលនាំ​ចូលពីបរទេស​ដូចជា អូស្រ្តាលី ញ៉ូហ្សេឡែន អាមេរិក និង ជប៉ុន កំពុងតែមានការពេញ​និយម​ដោយសារ សាច់មិនស្វិត​ និងមានរសជាតិឆ្ចាញ់​ជាងសាច់គោ​ក្នុងស្រុក ។

ហាងចរណៃមានលក់សាច់គោពីអាមេរិក ដែលមានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់សម្រាប់អាំង BBQ និងធ្វើស៊ុបក្នុងតំលៃតែ១៣.៩៩ដុល្លារក្នុង១គីឡូ តែសម្រាប់ក្នុងឱកាស​បុណ្យចូលឆ្នាំចិន ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ មានកម្មវិធីបញ្ចុះ​តម្លៃពិសេស​រហូត​ដល់២០%​ ដូច្នេះតម្លៃនៅសល់ត្រឹមតែ១១.១៩ដុល្លារក្នុង១គីឡូតែប៉ុណ្ណោះ គឺប្រហាក់ប្រហែលតម្លៃសាច់គោ​ក្នុងស្រុក។

ចំណែកសាច់គោអូស្ត្រាលី សាច់ភ្លៅ ដែលពិសេសសម្រាប់ធ្វើ Steak និងឡុកឡាក់ជាដើម តម្លៃត្រឹមតែ១៤.៩៩ដុល្លារ ក្នុងមួយគីឡូ ហើយសម្រាប់សមាជិកចរណៃ​ទទួលបានការបញ្ចុះ​តម្លៃពិសេស៥% នៅសល់ត្រឹមតែ១៤.២៤ដុល្លារ ក្នុង១គីឡូ។ សាច់គោនាំចូលទាំងនោះត្រូវបានទទួលស្គាល់ថា មានគុណភាពស្តង់ដាអន្តជាតិ និងត្រូវបានរក្សាទុកក្នុងសីតុណ្ហភាពក្រោមសូន្យ ដែលរក្សាសាច់អោយនៅមានរសជាតិឆ្ងាញ់ ទោះបីមានការដឹកជញ្ចូនពីក្រៅប្រទេស​ជាច្រើន​សប្តាហ៍ក៏ដោយ។

ហាងចរណៃមានលក់សាច់គោ សាច់ចៀម និងគ្រឿងសមុទ្ររាប់រយមុខ ដែលនាំចូលពីបរទេស មានគុណភាព និងអាចទិញបានចាប់ពី៥០០ក្រាមឡើង។ ដោយសារតែមាន​ការគាំទ្រនិងជឿជាក់ពីអតិថិជន​យ៉ាងច្រើននៅលើគុណភាព​សាច់និងតម្លៃ ជាពិសេសមានការដឹកជូន​ដល់គេហដ្ឋាន​ដោយមិនគិតថ្លៃសេវា ហាងចរណៃបានបើកសាខា​ចំនួន២កន្លែងក្នុងរយ:ពេលតែ៥ខែ គឺទីតាំងទី១ ក្នុងខណ្ឌទួលគោក និងទី២ ស្ថិតនៅបឹងកេងកង៣។

សម្រាប់ព័ត៌មានបន្ថែម និងការបញ្ជាទិញសូមទំនាក់ទំនងលេខ៖ 017 222 058 /016 222 058 ៕