(បាត់ដំបង)៖ នៅថ្ងៃទី១៥ ខែតុលានេះ លោក សុះ មូហាំម៉ាត់ ទីប្រឹក្សា និងជាតំណាងសម្ដេចក្រឡាហោម ស ខេង និងជាប្រធានអង្គការប្រភពល្អកម្ពុជា បាននាំយកអំណោយជាកញ្ចប់អាហារ និងអង្ករ ចែកជូនពលរដ្ឋខ្មែរមូស្លីមចំនួន១២០០គ្រួសារ នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។ កញ្ចប់អាហារសរុប១២០០ និងអង្ករចំនួន៣០តោន។

លោក សុះ មូហាំម៉ាត់ បានផ្ដាំផ្ញើការសួរសុខទុក្ខពីសម្ដេចក្រឡាហោម ស ខេង ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់បងប្អូនប្រជារាស្ត្ររងគ្រោះទាំងអស់ ដោយឲ្យថែទាំសុខភាពឲ្យបានល្អ។

លោកទីប្រឹក្សា បានថ្លែងថា «អរគុណសន្តិភាព» ទីណាមានទុក្ខលំបាកទីនោះមានគណបក្សប្រជាជនកម្ពុជា ដែលតែងតែចុះជួយយកចិត្តទុកដាក់ដល់ប្រជារាស្ត្រទាំងអស់ មិនគិតពីនិន្នាការ នយោបាយអ្វីឡើយ ពោលគឺសុទ្ធតែប្រជាជនខ្មែរតែមួយខ្មែរស្រលាញ់ខ្មែរ ខ្មែរស្រលាញ់គណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចតេជោជានាយករដ្ឋមន្ត្រីជារៀងរហូត។

ស្ថិតក្នុងកាសនេះដែរ លោក សុំ មូហាំម៉ាត់ បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសពេលទឹកជន់លិចខ្លាំងអាចមានសត្វអសិរពិសផ្សេងៗចូលផ្ទះសម្បែង ដែលអាចបង្ករឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងមើលថែរក្សាសុខភាពឲ្យបានល្អ ហូបស្អាតវផឹកទឹកឆ្អិន រក្សាអនាម័យជាប្រចាំ ពិសេសបើមានស្ថានភាពសុខភាពមិនស្រួល ត្រូវប្រញ៉ាប់រួសរាន់ប្រាប់មកអាជ្ញាធរមូលដ្ឋានបន្ទាន់៕