(ភ្នំពេញ)៖ នៅម៉ោង១០៖៤៥នាទី ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថានីយទូរទស្សន៍ជាតិកម្ពុជា (TVK) នឹងត្រៀមផ្សាយផ្ទាល់នូវ «កម្មវិធីតុមូល ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដោយមានវាគ្មិនចំនួន ៣ស្ថាប័នចូលរួម លើកឡើងអំពីបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

វាគ្មិនចូលរួមមានមកពីក្រសួងយុត្តិធម៌, ក្រសួងសាធារណការ និងអគ្គស្នងការនគរបាលជាតិ។ កម្មវិធីនេះរយៈពេល១ម៉ោង ចាប់ពីម៉ោង ១០៖៤៥នាទី ដល់ម៉ោង ១១៖៤៥នាទី ដោយបងប្អូនប្រជាពលរដ្ឋអាច Call ចូលដើម្បីផ្តល់មតិយោបល់តាមរយលេខ៖ 012 260 183 - 097 299 5241៕