(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤កុម្ភ: ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងធម្មការ និងសាសនា បានប្រារព្ធ កិច្ចប្រជុំទិវាសប្តាហ៍សុខដុមរមនា អន្តរជំនឿពិភពលោក ក្រោមប្រធានបទ «តួនាទីសាសនា នៅកម្ពុជា រួមចំណែកការអភិវឌ្ឍជាតិ»  ដែលបានយាងនិមន្តអញ្ជើញចូលរួម សរុបប្រមាណ ១៥០អង្គ/នាក់ ។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតី លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្នការនិងសាសនា សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនផ្សេងទៀត។

កិច្ចប្រជុំក៏ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីសាមគ្គីភាពគ្រប់សាសនាទាំងអស់នៅកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍន៏ជាតិ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៑ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕