(ភ្នំពេញ)៖ នៅ​ថ្ងៃ​ទី៣ ខែកុម្ភៈ ឆ្នាំ​២០១៦ម្សិលមិញ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូទាំង​ប្រទេស​ចំនួន១២​លើក (យប់២លើក) បណ្តាលឲ្យ​មនុស្ស​ស្លាប់៤នាក់ របួសធ្ងន់១១នាក់ (ស្រី៤នាក់​) របួសស្រាល១៤នាក់ (ស្រី៥នាក់) និង​មិន​ពាក់មួក​ពេល​គ្រោះ​ថ្នាក់​មាន១៨​នាក់ (យប់៥នាក់) នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។​

​ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១២លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប២១គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១៦​គ្រឿង រថយន្ត​ធុន​តូច២​គ្រឿង និងរថយន្តធំ៣គ្រឿ ហើយ​មូលហេតុ​ដែល​បណ្តាលឲ្យ ​មាន​គ្រោះថ្នាក់​រួម​មាន៖ ល្មើស​ល្បឿន៣​លើក ប្រជែងគ្រោះថ្នាក់១លើក ស្រវឹង៣លើក បើកមិនប្រកាន់ស្តាំ១លើក បត់គ្រោះថ្នាក់១លើក និងមិនគោរពសិទ្ធ៣លើក
ដោយឡែក​យាន​ល្មើស ​សរុប​ទូទាំង​ប្រទេស​មាន៩១៥៨គ្រឿង បាន​ធ្វើ​ការអប់រំ​មាន៤៧៣២គ្រឿង និង​ពិន័យ​សរុប៤៤២៦គ្រឿង និង​ពុំមានឃាត់​យាន​ទុកនោះទេ​​៕