(កណ្ដាល)៖ នៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ សាឡង់មួយគ្រឿងដាច់ខ្សែមកបុកគឿងជាប់កណ្ដាលស្ពានត្រាញ់ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយពេលនេះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងចុះពិនិត្យ និងរកដំណោះស្រាយចំពោះបញ្ហានេះ។

បើតាមសេចក្ដីរាយការណ៍ សាឡង់នេះ បានដាច់ខ្សែនៅមុននេះបន្តិច ហើយអណ្ដែតមកបុកចំកណ្ដាលស្ពានត្រាញ់តែម្ដង នាក្បាលព្រលប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ដែលកំពុងបង្កហានិភ័យយ៉ាងខ្លាំងព្រោះស្ពានមានស្នាមប្រេះខ្លះៗហើយ។

តែទោះយ៉ាងណា គេពុំទាន់ដឹងថាម្ចាស់សាឡង់ជានរណានោះឡើយ៕