ព្រះរាជអាជ្ញារង អ៊ុំ សុភក្តី ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធករណីដោះលែង ជនប្រើប្រាស់គ្រឿងញៀន២៥នាក់
04-02-2016 02:03
(ភ្នំពេញ)៖ នៅរាត្រីរំលងអាធ្រាតចូលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក អ៊ុំ សុភក្តី ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ដែលកាន់សំណុំរឿងព្រហ្មទណ្ឌលេខ៤៦៥ ពាក់ព័ន្ធទៅនឹងបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, បានផ្ញើសេចក្តីបំភ្លឺមួយច្បាប់ មកកាន់អង្គភាព Fresh News ដោយបញ្ជាក់បំភ្លឺជុំវិញ ករណីដោះលែងអ្នកប្រើប្រាស់គ្រឿងញៀន២៥នាក់។
ពាក់ព័ន្ធការចេញសេចក្តីបំភ្លឺនេះ បានធ្វើឡើងក្រោយពីសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ រួមមាន៖ លោក ប៊ន សំអាត ស្នងការរង នគរបាលរាជធានីភ្នំពេញ លោក ម៉ក់ ហុង អធិការនគរបាល ខណ្ឌសែនសុខ និងនគរបាលជាច្រើននាក់បានរិះចំៗ និងប្រតិកម្មខ្លាំងៗថា ជនគ្រឿងញៀនដែលពួកគេ ខំបង្ក្រាប និងចាប់ខ្លួនបានទាំងលំបាក និងប្រឈមគ្រោះថ្នាក់នោះត្រូវបានលោកព្រះរាជអាជ្ញារង អ៊ុំ សុភក្តី និងចៅក្រម សាលាដំបូងរាជធានីភ្នំពេញ ធ្វើការដោះលែង ក្រោយបញ្ជូនទៅដល់៕
ពាក់ព័ន្ធករណីដោះលែងនេះ ព្រះរាជអាជ្ញារង អ៊ុំ សុភក្តី បានចេញសេចក្តីបំភ្លឺ មានចំនួន៥ចំណុច ដែលបានសរសេររៀបរាប់ នៅក្នុងលិខិតដូចខាងក្រោម៖
ខាងក្រោមនេះជាឯកសារច្បាប់នានា ពាក់ព័ន្ធករណីគ្រឿងញៀន