(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការ ដោះស្រាយក្នុងការអនុវត្តប្រមូលពន្ធ ប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ចំពោះអចលនទ្រព្យ ដែលបានចុះបញ្ជី និងពុំបានចុះបញ្ជី ក្នុងគោលបំណងគ្រប់គ្រងការប្រមូលពន្ធនេះ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងអស់សក្តានុពល ព្រមទាំងជៀងវាងនូវបាតុភាព អសកម្មជាយថាហេតុ។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ , រដ្ឋមន្ត្រីក្រសួងដែនដី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា រាជរដ្ឋាភិបាបានកំណត់ការវិធានការក្នុងការអនុវត្តប្រមូលពន្ធប្រថាប់ថាដូចជា៖

១-អចលនទ្រព្យដែលបាចុះបញ្ជីរួច (មានបណ្ណកម្មសិទ្ធិ)

-ចំពោះការកកស្ទះបណ្ណកម្មសិទ្ធិ អនុញ្ញាតឲ្យបង់ពន្ធប្រថាប់ត្រាតែមួយលើកចុងក្រោយ ទោះជាអចលនាទព្យនោះ មានសាវតារផ្ទេរបន្ត ដៃគ្នាជាច្រើនដឹងក៏ដោយ និងទុករយៈពេល៦ ខែ ដើម្បីឲ្យរដ្ឋបាលសុរិយោដីធ្វើការដោះស្រាយ បញ្ចេញបណ្ណកម្មសិទ្ធិដែលបានកកស្ទះនោះ។  
- អាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ (ថ្នាក់ឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ) ត្រូវបញ្ឈប់ការផ្ទេរកម្មសិទ្ធិដែលមិនបានបង់ពន្ធប្រថាប់ត្រា ឬបង់ពន្ធប្រថាប់ត្រាក្រៅប្រពន្ធ ហើយជំរុញ និងបញ្ជូលរាល់ករណីស្នើសុំផ្ទេរកម្មសិទ្ធិទាំងនោះឲ្យបង់ពន្ធប្រថាប់ត្រានៅរដ្ឋបាលសារពើពន្ធ។

២-អចលនទ្រព្យពុំបានចុះបញ្ជី (គ្មានបណ្ណកម្មសិទ្ធិ)

-ចំពោះការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលពុំបានចុះបញ្ជី ដែលបានផ្ទេរនៅថ្នាក់ឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ អនុញ្ញាតឲ្យបង់ពន្ធប្រថាប់ត្រាតែមួយលើកចុងក្រោយ ទោះជាអចលនទ្រព្យនោះ មានសាវតារផ្ទេរបន្តដៃគ្នាច្រើនដងក៏ដោយ។
-- អាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ (ថ្នាក់ឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ) ត្រូវបញ្ឈប់ការផ្ទេរកម្មសិទ្ធិដែលមិនបានបង់ពន្ធប្រថាប់ត្រា៕

ព័ត៌មានលម្អិតសូមអានលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីទាំងស្រុង៖