(ភ្នំពេញ)៖ លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ តាមរយៈអង្គភាពព័ត៌មាន Fresh News បានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំជឿតាមការឃោសនារបស់បុគ្គល «ជា សុខហេង» ហៅ «គ្រូពេទ្យទេវតា» ព្រោះគាត់មិនមែនជាគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវនោះឡេីយ។

លោករដ្ឋមន្រ្តី បានស្នើឱ្យបុគ្គលរូបនេះ បញ្ឈប់ការផ្សាយ និងទង្វេីព្យាបាលអ្នកជំងឺដោយមិនត្រឹមត្រូវជាបន្ទាន់ ហេីយក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ បេីនៅតែបន្តធ្វេីការបោកប្រាស់គ្មានវិជ្ជាជីវ:វេជ្ជសាស្ត្រត្រឹមត្រូវនេះទៀត។

លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង បានអំពាវនាវយ៉ាងដូច្នេះថា៖ «នេះជាការបោកប្រាស់ សូមបងប្អូនប្រជាពលរដ្ឋ កុំជឿតាមការឃោសនារបស់គាត់ដែលមិនមែនជាគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវនោះឡេីយ។ សូមបុគ្គលរូបនេះ បញ្ឈប់ការផ្សាយ និងទង្វេីបែបនេះជាបន្ទាន់ ហេីយក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ បេីនៅតែបន្តធ្វេីការបោកប្រាស់គ្មានវិជ្ជាជីវ:វេជ្ជសាស្ត្រត្រឹមត្រូវនេះទៀត។ ក្រសួងក៏សូមអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការតាមផ្លូវច្បាប់ជាធរមានផងដែរ»។

ការអំពាវនាវបែបនេះ របស់លោកសាស្ត្រ ម៉ម ប៊ុនហេង បានធ្វើឡើងក្រោយ លោក ជា សុខហេង បានបង្ហោះវីដេអូនៅលើ Page Facebook ឈ្មោះ «Chea Sokheng ជា សុខហេង» អំពីការព្យាបាលជំងឺដល់ប្រជាពលរដ្ឋ តាមរយៈការលាបប្រេង និងកេះសសៃ ដល់អ្នកជំងឺដោយដៃទទេ គ្មានការស្កែន ឬពិនិត្យអ្នកជំងឺដោយម៉ាស៊ីនស្វ័យប្រវត្តិណាសមួយ៕