(មណ្ឌលគិរី)៖ បន្ទាប់ពីរារែកអស់រយៈពេលច្រើនថ្ងៃមកនោះ នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ បានសម្រេចចិត្តចុះឆែកឆេរលំនៅដ្ឋានស្កឹមស្កៃរបស់ លោក ស៊ួ ម៉ារឹទ្ធ អតីតកងរាជអាវុធហត្ថ ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ការឆែកឆេរបានធ្វើឡើងបន្ទាប់ពីសង្ស័យថា មានលាក់ឈើប្រណីត។

ប្រតិបត្តិការឆែករកឈើប្រណីតនេះ ដឹកនាំដោយ លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាសាលាដំបូងខេត្តមណ្ឌលគិរី។ ប្រតិបត្តិការនេះសមត្ថកិច្ចជំនាញរកឃើញឈើប្រណីតចំនួន ២៥០កំណាត់ រថយន្តមួយគ្រឿង និងរណាយន្ត ១គ្រឿង។

បើតាមសមត្ថកិច្ចវត្ថុតាងដែលរកឃើញនេះ គ្រាន់តែជំហ៊ានបឋមប៉ុណ្ណោះ ហើយកម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដោយសង្ស័យមានឈើជាច្រើនទៀតលាក់ក្នុងនៅក្នុងលំនៅដ្ឋាននេះ៕