(ភ្នំពេញ)៖ នៅថ្ងៃនេះ Facebook សម្តេចតេជោ ហ៊ុន សែន បានឈានឡើងដល់ខ្លាំងមួយ ក្នុងចំណោមលំដាប់មេដឹកនាំល្បីៗលើពិភពលោក ដែលមានប្រជាពលរដ្ឋចូលចិត្ត និងគោរពស្រឡាញ់គាំទ្រខ្លាំងបំផុត។ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ៦៖៣០នាទីរសៀល គឺ Facebook Page សម្តេចតេជោ មានអ្នកគាំទ្រ 41,466 Fans និងបានឈានឡើងលំដាប់ទី២ ជាបណ្តាញទំនាក់ទំនង Facebook ដែលមាន​ប្រជាពលរដ្ឋគាំ​ទ្រច្រើនបំផុត ក្នុងចំណោមមេដឹកនាំពិភពលោក។ នេះបើយោងតាមព័ត៌មានពី www.socialbakers.com ។

សម្រាប់ប្រចាំថ្ងៃនេះ Facebook សម្តេចតេជោ ហ៊ុន សែន (មានអ្នកគាំទ្រ 41,466 Fans) ជាប់ចំណាត់ថ្នាក់លេខ២ ខណៈដែលនាយករដ្ឋមន្រ្តី តួកគី មានចំនួន 24,126 Fans ធ្លាក់មកលំដាប់ថ្នាក់ទី៣ ។ ចំណែកលោក Ted Cruz ស្ថិតនៅចំណាត់ថ្នាក់ទី៥។

សន្ទុះនៃការឡើងខ្លាំងនេះ ហាក់មើលឃើញថា ក្រោយពីសម្តេចតេជោ ហ៊ុន សែន បង្ហោះវិដេអូស្តីពីសកម្មភាពជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអ្នករកស៊ីលក់ដូរនៅតាមទីធ្លាសួនច្បារ នាទីក្រុងភ្នំពេញ ដែលជាសកម្មភាពដ៏កម្របានឃើញ៕