(ភ្នំពេញ)៖ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នឹងធ្វើសន្និសីទកាសែតមួយ នៅទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច នៅម៉ោង២៖០០រសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ស្អែកនេះ ពាក់ព័ន្ធនឹងការប្រកាស់បង្កើតគណបក្សថ្មីរបស់ លោក ញឹក ប៊ុនឆៃ។ នេះបើតាមការបញ្ជាក់ របស់មន្រ្តីគណបក្សហ៊្វុនស៊ិនប៉ិច។

លោក ញឹក ប៊ុនឆៃ អនុប្រធានទី២ គណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃនេះ បានធ្វើសន្និសីទដោយសម្រេចដើរចេញពី គណបក្សហ៊្វុនស៊ិនប៉ិច ហើយប្រកាសបង្កើតគណបក្សថ្មីមួយទៀតដែលមានឈ្មោះថា «គណបក្សរួបរួមជាតិ»។

លោក ញឹក ប៊ុនឆៃ ក៏បានរិះគន់ត្រង់ៗមួយចំនួន ទៅលើការដឹកនាំរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ៕