(កំពង់ឆ្នាំង)៖ កម្លាំងនគរបាលក្រុងកំពង់ឆ្នាំង នៅម៉ោង១២៖១៥នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចាប់ឃាត់ខ្លួនជនសង្ស័យ ពាក់ពន្ធ័គ្រឿងញៀនចំនួន២នាក់ នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

នគរបាលបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ រាជ ម៉ារ៉ាឌី ភេទប្រុស អាយុ២១ឆ្នាំ និងទី២-ឈ្មោះ ហាក់ សុផាណែត ភេទប្រុស អាយុ៣២ឆ្នាំ​ អ្នកទាំងពីររស់នៅ នៅភូមិឃុំខាងលើ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចរឹបអូសបានវត្ថុតាងមាន ថ្នាំញៀន១កញ្ចប់ ដាវកែច្នៃ១ដើម ជញ្ជីងថ្លឹងថ្នាំចំនួន១ ម៉ូតូ១គ្រឿង និងឧបករណ៍ជក់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូន បន្តទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធី៕