(រតនគិរី)៖ លោកវរសេនីយ៍ឯក កែវ តាយ នាយប៉ុស្តិ៍នគរបាលស្តីទីច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានច្រានចោលការចោទថា កូនចៅអ្នកចាប់សត្វព្រៃ តែមេអ្នកដោះលែងនៅតាមបណ្តាញសង្គមមួយចំនួន។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១០៖៤២នាទីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅ កម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវចំនួន២នាក់ និងកម្លាំងនគរបាលវរការពារព្រំដែនគោក៦២៣ចំនួន២នាក់ បានស្ទាក់ចាប់អ្នកដឹកសាច់សត្វព្រៃ រួចឆែកឃើញជ្រូកព្រៃវះពោះ២ក្បាល (ងាប់) ទំងន់ប្រហែល ៣០គីឡូក្រាម និងសត្វត្រកួត៣ថង់ទំងន់ប្រហែល២០គីឡូក្រាម។

លោកវរសេនីយ៍ឯក កែវ តាយ បានប្រាប់បន្តថា ក្រោយពីកម្លាំងត្រួតពិនិត្យរួច កម្លាំងយើងបាននាំមកកន្លែង ដោយសារការសារភាពពីទោសកំហុសដែលខ្លួនបានប្រព្រឹត្តនោះ រួចបានធ្វើកិច្ចសន្យាចំពោះមុខមន្ត្រីដែលចុះប្រតិបត្តិការនៅថ្ងៃក្រោយឈប់ដឹកជញ្ជូនលក់លក់ដូរសាច់សត្វព្រៃទៀតហើយព្រោះជាទង្វើខុសច្បាប់(បំផ្លាញធនធានធម្មជាតិ)។

នាយប៉ុស្តិ៍ស្តីទីរូបនេះបន្តថា ដោយមានការយោគយល់ អាណិតអាសូរដល់ពួកគាត់ មានជីវភាពក្រលំបាកមានទីលំនៅជិតព្រំដែននោះក៏អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ដោយមិនឲ្យដឹក សាច់សត្វទៅលក់នោះទេ តែមិនបានបញ្ជូនវត្ថុតាងទៅមន្ត្រីជំនាញនោះទេ គឺឆ្លងយោបល់ទៅថ្នាក់លើផងដែរ (ដោយមិនទទួលលុយកាក់ពីពួកគាត់គេ)។

ស្រាប់តែមិនដឹងយ៉ាងមិចបែរជាលេចឮព័ត៌មានមួយចំនួនថា កូនចៅអ្នកចាប់សាច់សត្វព្រៃតែមេប៉ុស្តិ៍ស្តីទីច្រកទ្វារអន្តរជាតិអូរយ៉ាដាវអ្នកដោះលែងទៅវិញ។

ទាក់ទិនទៅនឹងករណីខាងលើនេះដែរ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ លោក ឆាន់ រិទ្ធី អ្នកដឹកសត្វព្រៃខាងលើនេះបានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរីថា ដោយសារជីវភាពហើយគាត់មិនដឹងច្បាប់ទំលាប់នោះ គឺគាត់បានដឹកបម្រុងយកទៅលក់នៅប្រទេសជិខាងក្រែង បានលុយកាក់ខ្លះដោះស្រាយ ប៉ុន្តែត្រូវបានកម្លាំងដើរល្បាតស្ទាក់ចាប់បាន រួចធ្វើការណែនាំដោយមានកំណត់ហេតុត្រឹមត្រូវ ទទួលទោសកំហុស រួចគាត់សន្យាមុខសមត្ថកិច្ចថា ថ្ងៃក្រោយឈប់លក់ដូរសាច់សត្វព្រៃទៀត ហើយគគ្មានការសូកប៉ាន់លុយកាក់នោះទេគឺក្រុមគ្រួសារគាត់រកព្រឹកខ្វះល្ងាច៕